ពាក្យ​ថា​ សេចក្តី​ពេញចិត្ត​ បាន​ដល់​សេចក្តី​ពេញ​ចិត្ត​គឺ​កាម​ សេចក្តី​ត្រេកអរ​គឺ​កាម​ សេចក្តី​រីករាយ​គឺ​កាម​ ចំណង់​គឺ​កាម​ សេចក្តី​ស្រឡាញ់​គឺ​កាម​ សេចក្តី​ក្តៅក្រហាយ​គឺ​កាម​ សេចក្តី​ងល់​ងប់​គឺ​កាម​ សេចក្តី​ជ្រុល​ជ្រប់​គឺ​កាម​ អន្លង់​គឺ​កាម​ យោ​គៈ​គឺ​កាម​ ឧបាទាន​គឺ​កាម​ នី​វរ​ណៈ​គឺ​កាមច្ឆន្ទៈ​ក្នុង​កាម​ទាំងឡាយ។ ពាក្យ​ថា​ រមែង​បន្ទោបង់​នូវ​សេចក្តី​ពេញចិត្ត​ក្នុង​ទីបំផុត​ទាំងពីរ​ បាន​សេចក្តី​ថា​ រមែង​បន្ទោបង់​ បន្ទោបង់​ចំពោះ​ លះបង់​ កំចាត់​បង់​ ធ្វើឲ្យ​វិនាស​ ធ្វើ​មិន​ឲ្យ​កើតមាន​ នូវ​សេចក្តី​ពេញចិត្ត​ក្នុង​ទីបំផុត​ទាំងពីរ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) រមែង​បន្ទោបង់​ សេចក្តី​ពេញចិត្ត​ក្នុង​ទីបំផុត​ទាំងពីរ។
 [៦២​] អធិប្បាយ​ពាក្យ​ថា​ រមែង​កំណត់​ដឹង​ផស្សៈ​ ហើយ​ជា​អ្នក​មិន​ជាប់​ចំពាក់​ ត្រង់​ពាក្យ​ថា​ ផស្សៈ​ បាន​ដល់​ចក្ខុ​សម្ផស្សៈ​ សោ​តសម្ផស្សៈ​ ឃាន​សម្ផស្សៈ​ ជិវ្ហា​សម្ផស្សៈ​ កា​យស​ម្ផស្សៈ​ មនោ​សម្ផស្សៈ​ អធិ​វចន​សម្ផស្សៈ​ បដិ​ឃសម្ផស្សៈ​ សុខ​វេទ​នី​យស​ម្ផស្សៈ​ ទុក្ខ​វេទ​នី​យស​ម្ផស្សៈ​ អទុ​ក្ខម​សុខ​វេទ​នី​យស​ម្ផស្សៈ​ កុសល​ផស្សៈ​ អកុសល​ផស្សៈ​ អព្យាកត​ផស្សៈ​ កាមាវចរ​ផស្សៈ​ រូបាវចរ​ផស្សៈ​ អរូបាវចរ​ផស្សៈ​ សុញ្ញ​តផស្សៈ​ អនិមិត្ត​ផស្សៈ​ អប្ប​ណិ​ហិត​ផស្សៈ​
ថយ | ទំព័រទី ៩៥ | បន្ទាប់