បហានបរិញ្ញា តើដូចម្តេច។ (ភិក្ខុក្នុងសាសនានេះ) លុះពិចារណាយ៉ាងនេះហើយ ក៏លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវឆន្ទរាគក្នុងផស្សៈ។ សមដូចជាព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា ក្នុងផស្សៈទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ឆន្ទរាគនោះចេញ កាលបើធ្វើយ៉ាងនេះបាន ផស្សៈនោះ ឈ្មោះថា អ្នកទាំងឡាយ បានលះបង់ហើយ ផ្តាច់ផ្តិលឫសគល់ហើយ ធ្វើមិនឲ្យមានទីកើត ដូចជាមិនមានទីកើតនៃដើមត្នោត ធ្វើមិនឲ្យកើតមាន ធ្វើឲ្យជាធម៌ លែងកើត តទៅទៀតហើយ។ នេះឈ្មោះថា បហានបរិញ្ញា។
ពាក្យថា កំណត់ដឹងផស្សៈហើយ គឺកំណត់ដឹងផស្សៈ ដោយបរិញ្ញាទាំង ៣ នេះ។ ពាក្យថា មិនជាប់ចំពាក់ អធិប្បាយថា តណ្ហា លោកហៅថា ការជាប់ចំពាក់ បានដល់ សេចក្តីត្រេកអរ សេចក្តីត្រេកអរមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ការជាប់ចំពាក់នុ៎ះ បុគ្គលណាបានលះបង់ហើយ បានផ្តាច់ផ្តិលហើយ បានរម្ងាប់ហើយ បានរលាស់ចោលហើយ ធ្វើមិនឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិនជាប់ចំពាក់។ បុគ្គលនោះមិនជាប់ចំពាក់ក្នុងរូប មិនជាប់ចំពាក់ក្នុងសំឡេង មិនជាប់ចំពាក់ក្នុងក្លិន មិនជាប់ចំពាក់ក្នុងរស មិនជាប់ចំពាក់ក្នុងផ្សព្វ មិនជាប់ចំពាក់ក្នុងត្រកូល