បហា​នប​រិញ្ញា​ តើ​ដូចម្តេច។ (ភិក្ខុ​ក្នុង​សាសនា​នេះ​) លុះ​ពិចារណា​យ៉ាងនេះ​ហើយ​ ក៏​លះបង់​ បន្ទោបង់​ ធ្វើឲ្យ​វិនាស​ ធ្វើ​មិន​ឲ្យ​កើតមាន​នូវ​ឆន្ទ​រាគ​ក្នុង​ផស្សៈ។ សម​ដូចជា​ព្រះពុទ្ធដីកា​នេះ​ ដែល​ព្រះមានព្រះភាគ​ត្រាស់​ថា​ ម្នាល​ភិក្ខុ​ទាំងឡាយ​ ឆន្ទ​រាគ​ណា​ ក្នុង​ផស្សៈ​ទាំងឡាយ​ អ្នក​ទាំងឡាយ​ ចូរ​លះបង់​ឆន្ទ​រាគ​នោះ​ចេញ​ កាលបើ​ធ្វើ​យ៉ាងនេះ​បាន ផស្សៈ​នោះ​ ឈ្មោះ​ថា​ អ្នក​ទាំងឡាយ​ បាន​លះបង់​ហើយ ផ្តាច់ផ្តិល​ឫសគល់​ហើយ​ ធ្វើ​មិន​ឲ្យ​មាន​ទី​កើត​ ដូចជា​មិន​មាន​ទី​កើត​នៃ​ដើមត្នោត​ ធ្វើ​មិន​ឲ្យ​កើតមាន​ ធ្វើឲ្យ​ជា​ធម៌​ លែងកើត​ តទៅ​ទៀតហើយ។ នេះ​ឈ្មោះថា​ បហា​នបរិ​ញ្ញា​។
 ពាក្យ​ថា​ កំណត់​ដឹង​ផស្សៈ​ហើយ​ គឺ​កំណត់​ដឹង​ផស្សៈ​ ដោយ​បរិញ្ញា​ទាំង​ ៣ នេះ។ ពាក្យ​ថា​ មិន​ជាប់​ចំពាក់​ អធិប្បាយ​ថា​ តណ្ហា​ លោក​ហៅថា​ ការ​ជាប់​ចំពាក់​ បាន​ដល់​ សេចក្តី​ត្រេកអរ​ សេចក្តី​ត្រេកអរ​មាន​កំឡាំង។បេ។ អភិជ្ឈា​ លោភៈ​ អកុសលមូល។ ការ​ជាប់​ចំពាក់​នុ៎ះ​ បុគ្គល​ណា​បាន​លះបង់​ហើយ​ បាន​ផ្តាច់ផ្តិល​ហើយ​ បាន​រម្ងាប់​ហើយ​ បាន​រលាស់ចោល​ហើយ​ ធ្វើ​មិន​ឲ្យ​កើតឡើង​បាន​ ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ​ បុគ្គល​នោះ​ លោក​ហៅថា​ អ្នក​មិន​ជាប់​ចំពាក់។ បុគ្គល​នោះ​មិន​ជាប់​ចំពាក់​ក្នុង​រូប​ មិន​ជាប់​ចំពាក់​ក្នុង​សំឡេង​ មិន​ជាប់​ចំពាក់​ក្នុង​ក្លិន​ មិន​ជាប់​ចំពាក់​ក្នុង​រស​ មិន​ជាប់​ចំពាក់​ក្នុង​ផ្សព្វ​ មិន​ជាប់​ចំពាក់​ក្នុង​ត្រកូល​
ថយ | ទំព័រទី ៩៨ | បន្ទាប់