ប្រកាន់​ស្អិត​ បណ្តា​ទិដ្ឋិ​ ៦២​ នូវ​ទិដ្ឋិ​ណាមួយ​ ហើយ​នៅ​ នៅ​រួម​ នៅ​ទួទៅ​ នៅ​ត្រាំ​ក្នុង​ទិដ្ឋិ​របស់​ខ្លួន​ ៗ។ ហេតុ​នោះ​ (ទ្រង់​ត្រាស់​សួរ​ថា​) ​ពួក​សមណព្រាហ្មណ៍​ណាមួយ​ ត្រាំ​នៅក្នុង​ទិដ្ឋិ​។
 [២៨៣​] ពាក្យ​ថា​ តែង​សំដែង​ថា​ ពាក្យ​នេះឯង​ ជា​ពាក្យពិត​ គឺ​តែង​ពោល​ សំដែង​ ពណ៌នា​ បំភ្លឺ​ ថ្លែង​ថា​ លោក​ទៀង​ ពាក្យ​នេះឯង​ពិត​ ពាក្យ​ដទៃ​ជា​មោឃៈ​ តែង​ពោល​ សំដែង​ ពណ៌នា​ បំភ្លឺ​ ថ្លែង​ថា​ លោក​មិន​ទៀង​។បេ។ សត្វ​ស្លាប់​ទៅ​ កើត​ទៀត​ក៏​មិនមែន​ មិនកើត​ទៀត​ក៏​មិនមែន​ ពាក្យ​នេះឯង​ពិត​ ពាក្យ​ដទៃ​ជា​មោឃៈ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​សួរ​ថា​) តែង​សំដែង​ថា​ ពាក្យ​នេះឯង​ជា​ពាក្យពិត​។
 [២៨៤​] ពាក្យ​ថា​ តើ​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ នឹង​នាំមក​នូវ​ពាក្យ​និន្ទា​តែ​ម្យ៉ាង​ឬ សេចក្តី​ថា​ តើ​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ នឹង​នាំមក​នូវ​និន្ទា​ នាំមក​នូវ​ពាក្យ​តិះដៀល​ នាំមក​នូវ​ការ​សរសើរ​តែ​ម្យ៉ាង​ គឺ​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ ជា​អ្នក​ត្រូវ​គេ​និន្ទា​ ត្រូវ​គេ​តិះដៀល​ ត្រូវ​គេ​មិន​សរសើរ​តែ​ម្យ៉ាង​ឬ ហេតុ​នោះ​ (ទ្រង់​ត្រាស់​សួរ​ថា​) តើ​សមណ​ព្រាហ្មណ៍​ទាំងអស់​នោះ​ នឹង​នាំមក​នូវ​ពាក្យ​និន្ទា​តែ​ម្យ៉ាង​ឬ។
ថយ | ទំព័រទី ២៤៨ | បន្ទាប់