មានការមិនទាន់ធ្វើហើយក្តី។ មួយទៀត បើដោយអាការៈដទៃវិញ ការខ្លាច អាការខ្លាច ការញាប់ញ័រជាខាងក្នុង មានចិត្តជាសមុដ្ឋាន ការព្រឺរោម ការរន្ធត់ចិត្ត ការតក់ស្លុត ភ័យអំពីជាតិ ភ័យអំពីជរា ភ័យអំពីព្យាធិ ភ័យអំពីមរណៈ ភ័យអំពីព្រះរាជា ភ័យអំពីចោរ ភ័យអំពីភ្លើង ភ័យអំពីទឹក ភ័យអំពីការតិះដៀលខ្លួនឯង ភ័យអំពីអ្នកដទៃតិះដៀល ភ័យអំពីអាជ្ញា ភ័យអំពីទុគ្គតិ ភ័យអំពីរលក ភ័យអំពីក្រពើ ភ័យអំពីអន្លង់ ភ័យអំពីត្រីសាហាវ ភ័យអំពីការចិញ្ចឹមជីវិត ភ័យអំពីគេមិនសរសើរ ភ័យអំពីសេចក្តីត្រេកអរក្នុងបរិស័ទ្យ អាការខ្លាច ការញាប់ញ័រ ការព្រឺរោម ការរន្ធត់ចិត្ត ការតក់ស្លុត លោកហៅថា ភ័យ។ ពាក្យថា មិនគប្បីញាប់ញ័រក្នុងអារម្មណ៍ ដែលគួរខ្លាចទាំងឡាយ បានសេចក្តីថា ភិក្ខុឃើញក្តី ឮក្តី នូវអារម្មណ៍ដែលគួរខ្លាចទាំងឡាយហើយ មិនគប្បីរន្ធត់ មិនគប្បីរន្ធត់ខ្លាំង មិនគប្បីញាប់ញ័រ មិនគប្បីតក់ស្លុត មិនគប្បីស្លន់ មិនគប្បីស្លន់ស្លោ មិនគប្បីខ្លាច មិនគប្បីដល់នូវសេចក្តីតក់ស្លុត ជាបុគ្គលមិនរន្ធត់ មិនញាប់ញ័រ មិនតក់ស្លុត មិនរត់ លះបង់ភ័យដែលគួរខ្លាច ប្រាសចាកការព្រឺរោម ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីញាប់ញ័រ ក្នុងអារម្មណ៍ដែលគួរខ្លាចទាំងឡាយឡើយ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ភិក្ខុត្រូវផស្សៈប៉ះពាល់ហើយ ក្នុងកាលណា