[៤០​] ពាក្យ​ថា ភិក្ខុ​មិន​គប្បី​ធ្វើ​នូវ​ការ​ទួញ​យំ​ ក្នុង​ទីណា​មួយ គឺ​ភិក្ខុ​មិន​គប្បី​ធ្វើ មិន​គប្បី​ឲ្យ​កើត មិន​គប្បី​ឲ្យ​កើត​ព្រម​ មិន​គប្បី​បង្កើត មិន​គប្បី​បង្កើត​ចំពោះ​នូវ​ការ​យំ យំរៀបរាប់ អាការ​នៃ​ការ​យំ អាការ​នៃ​ការ​យំរៀបរាប់​ ភាព​នៃ​ការ​យំ ភាព​នៃ​ការ​យំរៀបរាប់ ការ​រៀបរាប់​ដោយ​វាចា ការ​រៀប​រាប់​ផ្សេង​ៗ ការចរចា​ អាការ​នៃ​ការចរចា ភាព​នៃ​ការចរចា។ ពាក្យ​ថា ក្នុង​ទីណា​មួយ គឺ​ក្នុង​កន្លែងណា​មួយ​ ក្នុង​ទី​ណាៗ ក្នុង​ទី​ខ្លះ ដែល​ជា​ខាងក្នុង​ក្តី ខាងក្រៅ​ក្តី ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ក្តី​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​មិន​គប្បី​ធ្វើ​នូវ​ការ​ទួញ​យំ ក្នុង​ទីណា​មួយ​ទេ។
 [៤១​] ពាក្យ​ថា មួយទៀត មិន​គប្បី​ប្រាថ្នា​ភព​ គឺ​មិន​គប្បី​ប្រាថ្នា​កាមភព មិន​គប្បី​ប្រាថ្នា​រូបភព មិន​គប្បី​ប្រាថ្នា មិន​គប្បី​ប៉ុនប៉ង​ មិន​គប្បី​ចង់បាន​អរូបភព ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មួយទៀត មិន​គប្បី​ប្រាថ្នា​ភព។
 [៤២​] អធិប្បាយ​ពាក្យ​ថា មិន​គប្បី​ញាប់ញ័រ​ ក្នុង​អារម្មណ៍​ដែល​គួរខ្លាច​ទាំងឡាយ​ឡើយ ត្រង់​ពាក្យ​ថា អារម្មណ៍​ដែល​គួរខ្លាច​ គឺ​ភ័យ​ក្តី ការ​ខ្លាច​ក្តី បើ​ដោយ​អាការៈ​តែមួយ​ទេ គឺ​មានន័យ​ដូចគ្នា។ សម​ដូច​ព្រះពុទ្ធដីកា​នេះ​ ដែល​ព្រះមានព្រះភាគ​ត្រាស់​ហើយ​ថា ការ​ខ្លាច ការ​ញញើត​នោះ តែង​មក​ដោយពិត។ អារម្មណ៍​ខាងក្រៅ​ដែល​លោក​ពោល​ហើយ​ គឺ​សីហៈ ខ្លាធំ ខ្លា​ដម្បង ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លាត្រី គោ ក្របី ដំរី ពស់ ខ្ទួយ​ ក្អែប ឬថា​ពួក​ចោរ ឬ​ពួក​មាណព​មានការ​ងារ​ធ្វើ​ហើយ​ក្តី
ថយ | ទំព័រទី ៥៩ | បន្ទាប់