[៧] ពាក្យ​ថា​ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា បុគ្គល​គប្បី​រំលត់​ឫស​គល់​នៃ​បបញ្ច​សង្ខា​ និង​អស្មិមានះ​ទាំងពួង​ដោយ​ការយល់ អធិប្បាយ​ថា កិលេស​ជា​គ្រឿង​យឺតយូរ​ ឈ្មោះ​បបញ្ច​សង្ខា បាន​ដល់ តណ្ហា​បបញ្ច​សង្ខា និង​ទិ​ដ្ឋិ​បបញ្ច​សង្ខា។
 ឫសគល់​នៃ​តណ្ហា​បបញ្ច​សង្ខា តើ​ដូចម្តេច។ គឺ​អវិជ្ជា ជា​ឫសគល់ អយោ​និ​សោ​មនសិ​កា​រៈ​ជា​ឫសគល់​ អស្មិមានះ​ជា​ឫសគល់ អហិរិកៈ​ជា​ឫសគល់ អនោត្តប្បៈ​ជា​ឫសគល់ ឧទ្ធច្ចៈ​ជា​ឫសគល់ នេះ​ឫសគល់​នៃ​តណ្ហា​បបញ្ច​សង្ខា។
 ឫសគល់​នៃ​ទិ​ដ្ឋិ​បបញ្ច​សង្ខា តើ​ដូចម្តេច។ គឺ​អវិជ្ជា ជា​ឫសគល់ អយោ​និ​សោ​មនសិ​កា​រៈ​ជា​ឫសគល់​ អស្មិមានះ​ជា​ឫសគល់ អហិរិកៈ​ជា​ឫសគល់ អនោត្តប្បៈ​ជា​ឫសគល់ ឧទ្ធច្ចៈ​ជា​ឫសគល់ នេះ​ឫសគល់​នៃ​ទិ​ដ្ឋិ​បបញ្ច​សង្ខា។
 ពាក្យ​ថា ព្រះមានព្រះភាគ គឺជា​ពាក្យ​ពោល​ដោយ​គោរព។ ម្យ៉ាងទៀត ឈ្មោះថា​ ព្រះមានព្រះភាគ ព្រោះ​ហេតុ​បំបាក់​បង់​នូវ​រាគៈ។ ឈ្មោះថា មាន​ព្រះ​ភាគ ព្រោះ​ហេតុ​បំបាក់​បង់​នូវ​ទោសៈ។ ឈ្មោះថា មាន​ព្រះ​ភាគ ព្រោះ​ហេតុ​បំបាក់​បង់​នូវ​មោហៈ។ ឈ្មោះថា មាន​ព្រះ​ភាគ ព្រោះ​ហេតុ​បំបាក់​បង់​នូវ​មានះ។ ឈ្មោះថា មាន​ព្រះ​ភាគ ព្រោះ​ហេតុ​បំបាក់​បង់​នូវ​ទិដ្ឋិ។ ឈ្មោះថា មាន​ព្រះ​ភាគ ព្រោះ​ហេតុ​បំបាក់​បង់​នូវ​ចំរូង។ ឈ្មោះថា មាន​ព្រះ​ភាគ ព្រោះ​ហេតុ​បំបាក់​បង់​នូវ​កិលេស។
ថយ | ទំព័រទី ១១ | បន្ទាប់