ភ័យ​កើតអំពី​អាជ្ញា​របស់​ខ្លួន អ្នក​ទាំងឡាយ​ ចូរ​មើល​ជន​អ្នក​ឈ្លោះ​គ្នា តថាគត​នឹង​សំដែង​សំវេគ​ធម៌ តាមដែល​តថាគត​សំវេគ​ហើយ។
[៩៥​] ភ័យ ចូល​មកកាន់​តថាគត ព្រោះ​ឃើញ​ប្រជាជន​កំពុង​ញាប់ញ័រ​ ដូច​ពួក​ត្រី​ក្នុង​ទី​មាន​ទឹក​តិច ព្រោះ​ឃើញ​ពួក​ជន​ដែល​ទាស់ទែង​គ្នីគ្នា។

 [៩៦​] អធិប្បាយ​ពាក្យ​ថា ព្រោះ​ឃើញ​ប្រជាជន​កំពុង​ញាប់ញ័រ​ ត្រង់​ពាក្យ​ថា ប្រជាជន គឺជា​ឈ្មោះ​របស់​សត្វ។ ប្រជាជន​កំពុង​ញាប់ញ័រ ដោយ​ការ​ញាប់ញ័រ​ ព្រោះ​តណ្ហា កំពុង​ញាប់ញ័រ​ដោយ​ការ​ញាប់ញ័រ​ព្រោះ​ទិដ្ឋិ កំពុង​ញាប់ញ័រ​ដោយ​ការ​ញាប់ញ័រ​ ព្រោះ​កិលេស កំពុង​ញាប់ញ័រ​ដោយ​ការ​ញាប់ញ័រ​ព្រោះ​ទុច្ចរិត កំពុង​ញាប់ញ័រ​ដោយ​ការ​ញាប់ញ័រ​ព្រោះ​បយោគ​ កំពុង​ញាប់ញ័រ​ដោយ​ការ​ញាប់ញ័រ​ព្រោះ​វិបាក កំពុង​ញាប់ញ័រ​ដោយ​រាគៈ ដែល​ត្រេកអរ​ហើយ​ កំពុង​ញាប់ញ័រ​ដោយ​ទោសៈ​ដែ​លប្រ​ទុ​ស្ត​ហើយ កំពុង​ញាប់ញ័រ​ដោយ​មោហៈ​ដែល​វង្វេង​ហើយ កំពុង​ញាប់ញ័រ​ដោយ​មានះ​ដែល​ជាប់​ចំពាក់​ហើយ​ កំពុង​ញាប់ញ័រ​ដោយ​ទិដ្ឋិ​ដែល​ស្ទាបអង្អែល​ហើយ កំពុង​ញាប់ញ័រ​ដោយ​ឧទ្ធច្ចៈ ដែល​រាយមាយ​ហើយ​ កំពុង​ញាប់ញ័រ​ដោយ​វិចិកិច្ឆា​ដែល​មិន​ចូលចិត្ត​ហើយ កំពុង​ញាប់ញ័រ​ដោយ​អនុ​សយៈ​ដែល​ដល់ហើយ​នូវ​កំឡាំង​
ថយ | ទំព័រទី ១៣០ | បន្ទាប់