កក្រើក ខ្ទាំងខ្ទប់ ជាប់​តាមដោយ​ជាតិ ព្រោះ​សភាព​សង្ខារ​នោះ​មិន​ទៀង គឺ​ត្រូវ​ជរា​ជ្រួតជ្រាប​ចូល​ ត្រូវ​ព្យាធិ​គ្រប​សង្កត់ ត្រូវ​មរណៈ​ញាំញី ជា​សង្ខារ​តាំងនៅ​ក្នុង​ទុក្ខ ពុំ​មាន​ទី​ពំនាក់​ ពុំ​មាន​ទីជ្រកកោន ពុំ​មាន​ទីពឹង ពុំ​មាន​ទី​ពំនាក់​ឡើយ។ សម​ដូច​ពាក្យ​នុ៎ះ ដែល​ព្រះមានព្រះភាគ​ត្រាស់​ថា​
វិមាន​នុ៎ះ ភ្លឺរុងរឿង​ខ្លាំង​ក្នុង​ទិស ក៏​មែនពិត​ហើយ (តែ​) បុគ្គល​អ្នកមាន​ប្រាជ្ញា​ល្អ ឃើញ​ទោស​ដែល​ឲ្យ​ញាប់ញ័រ​ក្នុង​រូប​សព្វកាល​ ព្រោះហេតុនោះ ទើប​មិន​ត្រេកអរ​ក្នុង​រូប លោក ត្រូវ​មច្ចុ​គ្រប​សង្កត់ ត្រូវ​ជរា​ចោមរោម​ ត្រូវ​សរ គឺ​តណ្ហា​មុត ប្រកបដោយ​ផ្សែង គឺ​សេចក្តី​ប្រាថ្នា​គ្រប់​កាល លោក​ទាំងមូល​ ត្រូវ​ភ្លើង​ឆេះ លោក​ទាំងមូល ច្រាល​រន្ទាល លោក​ទាំងមូល សន្ធោសន្ធៅ លោក​ទាំងមូល រំភើប។

ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) សង្ខារ​ក្នុង​ទិស​ទាំងអស់ ញាប់ញ័រ។
 [១០៣​] ពាក្យ​ថា កាល​ប្រាថ្នា​សេចក្តី​ចំរើន​ដើម្បី​ខ្លួន​ គឺ​កាល​ចង់បាន ត្រេកអរ ប្រាថ្នា ស្រឡាញ់ កួច​កាន់ ចំពោះ​សេ​ចកី្ត​ចំរើន ទី​ពំនាក់​ ទីជ្រកកោន ទីពឹង ដំណើរការ​ប្រព្រឹត្តទៅ​មុខ ដើម្បី​ខ្លួន ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) កាល​ប្រាថ្នា​សេចក្តី​ចំរើន ដើម្បី​ខ្លួន។
ថយ | ទំព័រទី ១៣៨ | បន្ទាប់