[១០៤​] ពាក្យ​ថា តថាគត​មិនឃើញ (នូវ​ទីណា​មួយ​ដែល​ទុក្ខ​) មិន​ញាំញី គឺ​មិនបាន​ឃើញ​ទី​ដែល​ទុក្ខ​មិន​ស្រោច​ចុះ​ បានឃើញ​តែ​ទី​ដែល​ទុក្ខ​ស្រោច​ចុះ​តែ​ម្យ៉ាង។ សេចក្តី​ចំរើន​ទាំងពួង ត្រូវ​ជរា​ញាំញី​ ភាព​នៃ​ការ​មិន​មាន​រោគ​ទាំងពួង ត្រូវ​ព្យាធិ​ញាំញី ជីវិត​ទាំងពួង ត្រូវ​មរណៈ​ញាំញី​ លាភ​ទាំងពួង ត្រូវ​អលាភ​ញាំញី យស​ទាំងពួង ត្រូវ​អយស​ញាំញី សេចក្តី​សរសើរ​ទាំងពួង​ ត្រូវ​និន្ទា​ញាំញី សុខ​ទាំងពួង ត្រូវ​ទុក្ខ​ញាំញី។
ពួក​ធម៌​ទាំង​នុ៎ះ គឺ លាភ អលាភ យស អយស និន្ទា បសំសា សុខ និង​ទុក្ខ​ ជាស​ភាព​មិន​ទៀង មិន​ឋិតថេរ មានការ​ប្រែប្រួល​ជា​ធម្មតា ក្នុង​ពួក​មនុស្ស

 ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) តថាគត​មិនឃើញ (នូវ​ទីណា​មួយ​) ដែល​ទុក្ខ​មិន​ញាំញី​ឡើយ។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
លោក​មិន​មាន​ខ្លឹម​ដោយ​ជុំវិញ សង្ខារ​ក្នុង​ទិស​ទាំងអស់ ញាប់ញ័រ តថាគត​ កាល​ប្រាថ្នា​សេចក្តី​ចំរើន​ដើម្បី​ខ្លួន មិនបាន​ឃើញ (នូវ​ទីណា​មួយ ដែល​ទុក្ខ​) មិន​ញាំញី​ឡើយ។
[១០៥​] សេចក្តី​មិន​ត្រេកអរ កើតមាន​ដល់​តថាគត​ ព្រោះ​ឃើញ​សត្វ​ទាំងឡាយ ដែល​ទាស់ចិត្ត ក្នុង​កាល​ជាទី​សាបសូន្យ​តែ​ម្យ៉ាង ទាំង​តថាគត បាន​
ថយ | ទំព័រទី ១៣៩ | បន្ទាប់