តែ​ខ្ញុំ​គួរ​ពោល​ពី​សេចក្តី​ក្រោធ​ជាមុន​សិន។ សេចក្តី​ក្រោធ រមែង​កើតឡើង​ដោយ​អាការៈ​ ១០ យ៉ាង។បេ។ សេចក្តី​ក្រោធ​នុ៎ះ បុគ្គល​ណា បាន​លះបង់ ផ្តាច់ផ្តិល រម្ងាប់​ ស្ងប់​រម្ងាប់ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ បុគ្គល​នោះ លោក​ហៅថា​ អ្នក​មិន​ក្រោធ។ បុគ្គល​ឈ្មោះថា អ្នក​មិន​ក្រោធ ព្រោះ​លះបង់​ក្រោធ ឈ្មោះថា​ អ្នក​មិន​ក្រោធ ព្រោះ​កំណត់​ដឹង​វត្ថុ​ក្រោធ ឈ្មោះថា អ្នក​មិន​ក្រោធ ព្រោះ​ផ្តាច់ផ្តិល​ហេតុ​ក្រោធ។ ពាក្យ​ថា លោភៈ បាន​ដល់​សេចក្តី​ជាប់​ចំពាក់ អាការ​ជាទី​ជាប់​ចំពាក់ ភាព​នៃ​ចិត្ត​ជាប់​ចំពាក់។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សេចក្តី​កំណាញ់ លោក​ពោល​សំដៅ​មច្ឆរិយៈ ៥ គឺ​អាវាស​មច្ឆរិយៈ។បេ។ ការ​ប្រកាន់​ស្អិត លោក​ហៅថា សេចក្តី​កំណាញ់។ ពាក្យ​ថា មុនិ សេចក្តី​ថា ញាណ លោក​ហៅថា មោនៈ​ បានខាង​ប្រាជ្ញា ការ​ដឹង​ច្បាស់។បេ។ មុនិ​នោះ កន្លង​នូវ​បណ្តាញ ជា​គ្រឿង​ជាប់​ចំពាក់។ ពាក្យ​ថា មុនិ ជា​អ្នក​មិន​ក្រោធ រមែង​ឆ្លងផុត​លោភៈ​ដ៏​លាមក និង​សេចក្តី​កំណាញ់​បាន បាន​សេចក្តី​ថា​ មុនិ​បាន​ឆ្លង ឆ្លង​ឡើង ឆ្លងកាត់ ឈាន​កន្លង ប្រព្រឹត្ត​កន្លង លោតរំលង នូវ​លោភៈ​ដ៏​លាមក និង​សេចក្តី​កំណាញ់​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មុនិ ជា​អ្នក​មិន​ក្រោធ រមែង​ឆ្លងផុត​លោភៈ​ដ៏​លាមក និង​សេចក្តី​កំណាញ់​បាន។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា​
ថយ | ទំព័រទី ១៦៣ | បន្ទាប់