[១២៨​] បុគ្គល​គប្បី​គេច​ចេញ​ចាក​ពាក្យ​កុហក​ មិន​គប្បី​ធ្វើ​សេចក្តី​ស្នេហា​ក្នុង​រូប គប្បី​ស្គាល់​មានះ ទាំង​គប្បី​ប្រព្រឹត្ត​វៀរ​ស្រឡះ​ចាក​សា​ហសា​ចរិយា​(១)

 [១២៩​] ពាក្យ​ថា គប្បី​គេច​ចេញ​ចាក​ពាក្យ​កុហក​ អធិប្បាយ​ថា មុសាវាទ លោក​ហៅថា ពាក្យ​កុហក។ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ នៅក្នុង​ទីប្រជុំ​ក្តី​ នៅក្នុង​បរិស័ទ​ក្តី នៅក្នុង​កណ្តាល​ញាតិ​ក្តី នៅក្នុង​កណ្តាល​ពួក​ក្តី នៅក្នុង​កណ្តាល​រាជត្រកូល​ក្តី​ ដែលគេ​នាំ​យក​ទៅ​សួរ​ជា​សាក្សី​ថា នែ​បុរស​ដ៏​ចំរើន អ្នក​ចូរ​មក អ្នកដឹង​ហេតុ​ណា ចូរ​អ្នក​ប្រាប់​ហេតុ​នោះ​ បុគ្គល​នោះ​មិនដឹង និយាយ​ថា ខ្ញុំ​ដឹងក្តី ដឹង និយាយ​ថា ខ្ញុំ​មិនដឹង​ក្តី មិនឃើញ​ និយាយ​ថា ខ្ញុំ​ឃើញ​ក្តី ឃើញ និយាយ​ថា ខ្ញុំ​មិនឃើញ​ក្តី ជា​អ្នកពោល​វាចា​កុហក​ទាំង​ដឹងខ្លួន​ ព្រោះ​ហេតុ​ខ្លួន​ខ្លះ ព្រោះ​ហេតុ​បុគ្គល​ដទៃ​ខ្លះ ព្រោះ​ហេតុ​អាមិសៈ​បន្តិចបន្តួច​ខ្លះ​ នេះ​ហៅថា ពាក្យ​កុហក។ មួយទៀត មុសាវាទ ដោយ​អាការ​បី ដោយ​អាការៈ​បួន ប្រាំ ប្រាំមួយ​ ប្រាំពីរ ប្រាំបី។បេ។ នេះ មុសាវាទ ដោយ​អាការៈ​ប្រាំបី។ ពាក្យ​ថា គប្បី​គេច​ចេញ​ចាក​ពាក្យ​កុហក​ បាន​សេចក្តី​ថា មិន​គប្បី​បណ្តោយ មិន​គប្បី​បន្សាត់ មិន​គប្បី​បង្ហើរ ដោយ​ពាក្យ​កុហក​ គឺ​គប្បី​លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស
(១) ការប្រព្រឹត្តិ​សាហ័ស​ គឺ​ការប្រព្រឹត្តិ​រហ័ស ដោយ​កម្លាំង​រាគៈ ទោសៈ មោហៈ ជាដើម ហៅថា សា​ហសា​ចរិយា។
ថយ | ទំព័រទី ១៦៩ | បន្ទាប់