មានះ​ថា អញ​ស្មើនឹង​បុគ្គល​អ្នក​ថោកទាប មានះ​ថា អញ​ថោកទាប​ជាង​បុគ្គល​អ្នក​ថោកទាប។ មានះ​ដោយ​ចំណែក ១០ គឺ បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ ញុំាង​មានះ​ឲ្យ​កើត​ដោយ​ជាតិ​ក្តី គោត្រ​ក្តី។បេ។ ដោយ​វត្ថុ​ណាមួយ​ក្តី សេចក្តី​ប្រកាន់ អាការ​ជាទី​ប្រកាន់ ភាព​នៃ​ចិត្ត​ប្រកាន់​ ការ​ឆ្មើងឆ្មៃ អាការ​ឆ្មើងឆ្មៃ ចិត្ត​ដូច​ទង់ ការ​ប្រកាន់​ខ្លាំង ភាព​នៃ​ចិត្ត​ប្រាថ្នា​ដូច​ទង់​ឯណា​ មាន​សភាព​យ៉ាងនេះ នេះ​លោក​ហៅថា មានះ។
 ពាក្យ​ថា គប្បី​ស្គាល់​មានះ គឺ​គប្បី​ស្គាល់​មានះ ដោយ​បរិញ្ញា ៣ គឺ​ ញាត​បរិញ្ញា ១ តិ​រណ​បរិញ្ញា ១ បហា​នប​រិញ្ញា ១។ ញាត​បរិញ្ញា តើ​ដូចម្តេច។ បុគ្គល​ស្គាល់​មានះ​ថា​ មានះ​នេះ​ដោយ​ចំណែក ១ គឺ ការ​ឆ្មើងឆ្មៃ​នៃ​ចិត្ត មានះ​នេះ​ដោយ​ចំណែក ២ គឺ មានះ​ដោយ​ការ​លើកខ្លួន​ឯង​ មានះ​ដោយ​ការ​បន្តុះ​បង្អាប់​អ្នកដទៃ។បេ។ មានះ​នេះ​ដោយ​ចំណែក ១០ គឺ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ​ ញុំាង​មានះ​ឲ្យ​កើត​ដោយ​ជាតិ​ក្តី គោត្រ​ក្តី។បេ។ ដោយ​វត្ថុ​ណាមួយ​ក្តី បុគ្គល​ដឹង ឃើញ​ដូច្នេះ​ នេះ ញាត​បរិញ្ញា។ តិ​រណ​បរិញ្ញា តើ​ដូចម្តេច។ បុគ្គល​ដឹង​យ៉ាងនេះ​ហើយ ពិចារណា​នូវ​មានះ​ ដោយ​សេចក្តី​ថា មិន​ទៀង ជា​ទុក្ខ។បេ។ ពិចារណា​នូវ​មានះ ដោយ​សេចក្តី​ថា មិនជា​ទី​រលាស់​ចេញ​ នេះ តិ​រណ​បរិញ្ញា។
ថយ | ទំព័រទី ១៧២ | បន្ទាប់