មានខ្លួន​ដ៏​ប្រសើរ​ សម្រាន្ត​នៅ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អ្នក​មិន​មាន​សេចក្តី​ច្រណែន​ អ្នក​មិន​ប្រាថ្នា​។
 [១៧២​] ពាក្យ​ថា​ អ្នក​មិន​មានការ​ញាប់ញ័រ​ អ្នកមាន​ចិត្តស្មើ​ក្នុង​អារម្មណ៍​ទាំងពួង​ អធិប្បាយ​ថា​ តណ្ហា​ លោក​ហៅថា​ សេចក្តី​ញាប់ញ័រ​ បានខាង​រាគៈ​ រាគៈ​មាន​កំឡាំង​។បេ។ អភិជ្ឈា​ លោភៈ អកុសលមូល​។ តណ្ហា​ ជា​គ្រឿង​ញាប់ញ័រ​នុ៎ះ​ បុគ្គល​ណា​ បាន​លះបង់ ផ្តាច់ផ្តិល​ ឲ្យ​ស្ងប់​ ឲ្យ​រម្ងាប់​ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន​ ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ​ បុគ្គល​នោះ​ លោក​ហៅថា​ អ្នក​មិន​មានការ​ញាប់ញ័រ​។ បុគ្គល​នោះ​ ឈ្មោះថា​ អ្នក​មិន​មានការ​ញាប់ញ័រ​ ព្រោះ​លះ​តណ្ហា​ជា​គ្រឿង​ញាប់ញ័រ​ហើយ​ រមែង​មិន​ញាប់ញ័រ​ក្នុង​លាភ​ខ្លះ​ មិន​ញាប់ញ័រ​ក្នុង​អលាភ​ខ្លះ​ មិន​ញាប់ញ័រ​ក្នុង​យស​ខ្លះ​ មិន​ញាប់ញ័រ​ក្នុង​អយស​ខ្លះ​ មិន​ញាប់ញ័រ​ក្នុង​បសំសា​ខ្លះ​ មិន​ញាប់ញ័រ​ក្នុង​និន្ទា​ខ្លះ​ មិន​ញាប់ញ័រ​ក្នុង​សុខ​ខ្លះ​ មិន​ញាប់ញ័រ​ មិន​កំរើក​ មិន​រំភើប​ មិន​រន្ធត់​ មិន​ស្លន់ស្លោ​ ក្នុង​ទុក្ខ​ខ្លះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អ្នក​មិន​មានការ​ញាប់ញ័រ​។ ពាក្យ​ថា​ អ្នកមាន​ចិត្តស្មើ​ក្នុង​ធម៌​ទាំងពួង​ សេចក្តី​ថា​ ធម៌​ទាំងពួង​ លោក​ពោល​សំដៅ​អាយតនៈ​ ១២​ គឺ​ ចក្ខុ​ ១ រូប​ ១។បេ។ មនៈ​ ១ ធម្មៈ​ ១។ កាលណា​ឆន្ទ​រាគៈ​ ក្នុង​អាយតនៈ​ទាំង​ខាងក្នុង ខាងក្រៅ​ បុគ្គល​បាន​លះបង់​ ផ្តាច់ផ្តិល​ឫសគល់
ថយ | ទំព័រទី ២០៤ | បន្ទាប់