ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មិន​ប្រកាន់​។ ពាក្យ​ថា​ មិន​រលាស់​ចោល​ គឺ​មិន​លះបង់​ មិន​បន្ទោបង់​ មិន​ធ្វើឲ្យ​វិនាស​ មិន​ឲ្យ​ដល់​ការ​មិន​មាន​នូវ​រូប​ មិន​លះ​បង់​ មិន​បន្ទោបង់​ មិន​ធ្វើឲ្យ​វិនាស​ មិន​ឲ្យ​ដល់​ការ​មិន​មាន​នូវ​វេទនា​ សញ្ញា​ សង្ខារ​ វិញ្ញាណ​ គតិ​ ឧប​បត្តិ​ បដិសន្ធិ​ ភព​ សំសារ​ វដ្តៈ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មិន​រលាស់​ចោល​។ ពាក្យ​ថា​ ព្រះមានព្រះភាគ​ ជា​ពាក្យ​ពោល​ដោយ​គោរព​។បេ។ ការ​បញ្ញត្តិ​ថា​ ព្រះមានព្រះភាគ​ នេះ​ (កើត​) ព្រោះ​ការ​ធ្វើឲ្យ​ជាក់ច្បាស់​។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ត្រាស់​ថា​
មុនិ​ មិន​និយាយ​ក្នុង​ហេតុ​ដ៏​ស្មើ​ទេ​ មិន​និយាយ​ក្នុង​ហេតុ​ដ៏​ថោកទាប​ទេ​ មិន​និយាយ​ក្នុង​ហេតុ​ដ៏​ខ្ពង់ខ្ពស់​ទេ​ (ព្រោះ​) លោក​ជា​អ្នក​ស្ងប់​ ប្រាសចាក​កំណាញ់​ មិន​ប្រកាន់​ មិន​រលាស់ចោល​ (ព្រះមានព្រះភាគ​ ត្រាស់​ដូច្នេះ​)។

ចប់ អត្ត​ទណ្ឌ​សុត្ត​និទ្ទេស​ ទី១៥​។

ថយ | ទំព័រទី ២១១ | បន្ទាប់