សក្បុះ សត្រ​សុះ គួរ​ជ្រះថ្លា គួរ​រមិលមើល ស្រដៀងនឹង​ផ្កាយព្រឹក។ ព្រះមានព្រះភាគ ទ្រង់ទត​ឃើញ​ជុំវិញ​ចម្ងាយ ១ យោជន៍ ទាំងយប់​ទាំង​ថ្ងៃ ដោយ​ព្រះ​មំសចក្ខុ​តាម​ប្រក្រតី​នោះ​ ដែល​កើតអំពី​សុចរិត​កម្ម ក្នុង​កាលមុន រាប់ទាំង​អត្តភាព​ផង។ ទោះបី​ងងឹត​ប្រកបដោយ​អង្គ ៤ គឺ​ព្រះអាទិត្យ​អស្តង្គត​ ១ ថ្ងៃឧបោសថ​ជា​ចំណែកខាង​រនោច ១ ដងព្រៃ​ជិ​តស៊្លុប ១ ភ្លៀង​ធំ​ខុសកាល​តាំង​ឡើង ១។ ព្រះមានព្រះភាគ ទ្រង់ទត​ឃើញ​ជុំវិញ​ចម្ងាយ ១ យោជន៍ ក្នុង​ទី​ងងឹត ប្រកបដោយ​អង្គ ៤ សូម្បី​មាន​សភាព​យ៉ាងនេះ។ ព្រះអង្គ​មិន​មាន​ជញ្ជាំង ឬសន្ទះទ្វារ កំផែង ឬភ្នំ គុម្ពឈើ​ ឬវល្លិ៍ ជា​គ្រឿង​រាំង​នូវ​កិរិយា​ឃើញ​រូប​ទាំងឡាយ​ទេ។ បើទុកជា​គេដាក់​គ្រាប់ល្ង ១ គ្រាប់ ក្នុង​រទេះ​ពេញដោយ​ល្ង ធ្វើឲ្យ​ជា​គ្រឿង​ចំណាំ ក៏​នៅតែ​ព្រះមានព្រះភាគ​ ទ្រង់​រើស​យក​គ្រាប់ល្ង​នោះ​បាន​វិញ​ដដែល។ ព្រះ​មំសចក្ខុ​ជាប្រក្រតី​របស់​ព្រះមានព្រះភាគ​ បរិសុទ្ធ​យ៉ាងនេះ​ឯង។ ព្រះមានព្រះភាគ មាន​ចក្ខុ​ដោយ​មំសចក្ខុ​យ៉ាងនេះ។
 ព្រះមានព្រះភាគ មាន​ចក្ខុ​ដោយ​ទិព្វចក្ខុ តើ​ដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់​មាន​ចក្ខុ​ដូចជា​ទិព្វ​ដ៏​បរិសុទ្ធ កន្លង​ផុត​ចក្ខុ​របស់​មនុស្ស​ ទ្រង់ទត​ឃើញ​ពួក​សត្វ​កំពង់​ច្យុត កំពុង​កើត ជា​សត្វ​ថោកទាប
ថយ | ទំព័រទី ២២១ | បន្ទាប់