ឧត្តម មាន​វណ្ណៈ​ល្អ មាន​វណ្ណៈ​អាក្រក់ មានដំណើរ​ល្អ មានដំណើរ​អាក្រក់ ដឹង​ច្បាស់​នូវ​ពួក​សត្វ​ដែល​អន្ទោល​ទៅតាម​កម្ម​ថា​ អើហ្ន៎ ពួក​សត្វ​ដ៏​ចំរើន​ទាំងនេះ ប្រកបដោយ​កាយទុច្ចរិត ប្រកបដោយ​វចីទុច្ចរិត​ ប្រកបដោយ​មនោ​ទុច្ចរិត តិះដៀល​ព្រះ​អរិយៈ ជា​មិច្ឆាទិដ្ឋិ កាន់​យក​អំពើ​នៃ​មិច្ឆាទិដ្ឋិ​ ​ពួក​សត្វ​នោះ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ហើយ ក៏​ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត​ នរក ម្យ៉ាងទៀត ពួក​សត្វ​ដ៏​ចំរើន​នេះ ប្រកបដោយ​កាយសុចរិត ប្រកបដោយ​វចីសុចរិត ប្រកបដោយ​មនោសុចរិត​ មិន​តិះដៀល​ព្រះ​អរិយៈ ជា​សម្មាទិដ្ឋិ កាន់​យក​អំពើ​នៃ​សម្មាទិដ្ឋិ សត្វ​ទាំងនោះ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ហើយ​ ក៏​ទៅ​កើត​ក្នុង​សុគតិ សួគ៌ ទេវលោក ព្រះមានព្រះភាគ ទ្រង់​មាន​ចក្ខុ​ដូចជា​ទិព្វ​ដ៏​បរិសុទ្ធ​ កន្លង​ផុត​ចក្ខុ​របស់​មនុស្ស ទ្រង់​ឃើញ​ពួក​សត្វ​ដែល​កំពុង​ច្យុត កំពុង​កើត ជា​សត្វ​ថោកទាប​ ឧត្តម មាន​វណ្ណៈ​ល្អ មាន​វណ្ណៈ​អាក្រក់ មានដំណើរ​ល្អ មានដំណើរ​អាក្រក់ ទ្រង់​ជ្រាប​នូវ​ពួក​សត្វ​ដែល​អន្ទោល​ទៅតាម​កម្ម​យ៉ាងនេះ។ មួយទៀត ព្រះមានព្រះភាគ កាលបើ​ចង់​ឃើញ គប្បី​ឃើញ​លោកធាតុ ១ ខ្លះ ឃើញ​លោកធាតុ ២ ខ្លះ​ ឃើញ​លោកធាតុ ៣ ខ្លះ
ថយ | ទំព័រទី ២២២ | បន្ទាប់