ឃើញ​លោកធាតុ ៤ ខ្លះ ឃើញ​លោកធាតុ ៥ ខ្លះ ឃើញ​លោកធាតុ ១០ ខ្លះ ឃើញ​លោកធាតុ​ ២០ ខ្លះ ឃើញ​លោកធាតុ ៣០ ខ្លះ ឃើញ​លោកធាតុ ៤០ ខ្លះ ឃើញ​លោកធាតុ ៥០ ខ្លះ ឃើញ​លោកធាតុ​តូច​ ១ពាន់ ខ្លះ ឃើញ​លោកធាតុ​ជា​កណ្តាល ១ ពាន់ ២ ជាន់ ខ្លះ (១ លាន​) ឃើញ​លោកធាតុ ១ ពាន់ ៣ ជាន់​ខ្លះ (១០០ កោដិ​) ឃើញ​លោកធាតុ​ច្រើន​ពាន់​ខ្លះ។ ព្រះមានព្រះភាគ​អង្គ​នោះ​ ទ្រង់​ប្រាថ្នា​ត្រឹមណា គប្បី​ទត​ឃើញ​ត្រឹមនោះ។ ទិព្វចក្ខុ​របស់​ព្រះមានព្រះភាគ​បរិសុទ្ធ​យ៉ាងនេះ។ ព្រះមានព្រះភាគ ទ្រង់​មាន​ចក្ខុ​ដោយ​ទិព្វចក្ខុ យ៉ាងនេះ។
 ព្រះមានព្រះភាគ មាន​ចក្ខុ​ដោយ​បញ្ញាចក្ខុ តើ​ដូចម្តេច។ ព្រះមានព្រះភាគ​ មាន​បញ្ញា​ច្រើន មាន​បញ្ញា​ក្រាស់ មាន​បញ្ញា​រីករាយ មាន​បញ្ញា​រហ័ស មាន​បញ្ញា​ក្លាហាន​ មាន​បញ្ញា​ទំ​លាយ​បង់​នូវ​កិលេស ឈ្លាស​ក្នុង​ប្រភេទ​នៃ​បញ្ញា មាន​ញាណ​បែកធ្លាយ បានសម្រេច​បដិសម្ភិទា​ បានសម្រេច​ចតុ​វេ​សា​រជ្ជ​ញ្ញាណ ទ្រទ្រង់នូវ​កម្លាំង ១០ ជា​បុរស​ដ៏​ប្រសើរ ជា​សីហ​បុរស​ ជានា​គបុរស ជា​អា​ជញ្ញ​បុរស ជា​បុរស​អ្នកនាំ​នូវ​ធុរៈ មាន​ញាណ​មិន​មាន​ទីបំផុត មាន​តេជះ​មិន​មាន​ទីបំផុត​ មានយស​មិន​មាន​ទីបំផុត ស្តុកស្តម្ភ មាំមួន មានទ្រព្យ ទ្រង់​ទូន្មាន ណែនាំ
ថយ | ទំព័រទី ២២៣ | បន្ទាប់