ស្លៀកដណ្តប់​សំពត់​កា​សាយៈ ចេញ​ចាក​ផ្ទះ ចូល​ទៅកាន់​ផ្នួស ដល់​នូវ​ភាព​មិន​មានការ​កង្វល់​ ត្រាច់​ទៅ ប្រព្រឹត្ត​នៅ ចរ​ទៅ ប្រព្រឹត្តទៅ រក្សា រស់នៅ ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​មួយអង្គឯង​ ព្រះមានព្រះភាគ ឈ្មោះថា មួយ​ព្រះអង្គ​ឯង ដោយ​ចំណែក​បព្វជ្ជា យ៉ាងនេះ។
 ព្រះមានព្រះភាគ មួយ​ព្រះអង្គ​ឯង ដោយ​សេចក្តី​ថា មិន​មាន​បុគ្គល​ជាទី​ពីរ​ តើ​ដូចម្តេច។ ព្រះមានព្រះភាគ​នោះ កាល​ទ្រង់ព្រះ​ផ្នួស​ហើយ​យ៉ាងនេះ តែមួយ​ព្រះអង្គ​ ទ្រង់​អាស្រ័យ​សេនាសនៈ​ស្ងាត់ ដែល​តាំងនៅ​ក្នុង​ព្រៃតូច​ធំ មាន​សំឡេង​តិច មាន​គឹកកង​តិច​ ប្រាសចាក​សំដី​មនុស្ស​អ្នកដើរ​ទៅមក សមគួរ​ដល់​ការ​កំបាំង​អំពី​ពួក​មនុស្ស គួរ​ជាទី​លាក់ខ្លួន​ពួន​សម្ងំ​បាន​ ព្រះមានព្រះភាគ​អង្គ​នោះ យាង​ទៅ​មួយអង្គឯង ឈរ​មួយអង្គឯង គង់នៅ​មួយអង្គឯង សម្រេចការ​ផ្ទំ​មួយអង្គឯង​ ចូល​ទៅកាន់​ស្រុក​ដើម្បី​បិណ្ឌបាត​មួយអង្គឯង ចៀសចេញ​ទៅ​មួយអង្គឯង គង់នៅ​ក្នុង​ទីស្ងាត់​មួយអង្គឯង​ អធិដ្ឋាន​ទី​ចង្រ្កម​មួយអង្គឯង ត្រាច់​ទៅ ប្រព្រឹត្ត​នៅ ចរ​ទៅ ប្រព្រឹត្តទៅ រក្សា​ រស់នៅ ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ មួយ​ព្រះអង្គ​ឯង ព្រះមានព្រះភាគ ឈ្មោះថា មួយ​ព្រះអង្គ​ឯង​ ដោយ​សេចក្តី​ថា មិន​មាន​បុគ្គល​ជាទី​ពីរ យ៉ាងនេះ។
ថយ | ទំព័រទី ២៣២ | បន្ទាប់