គ្រឿង​ចងក្រៀក​គឺ​ទិដ្ឋិ កំណាន់ កំណាន់​ស៊ប់សួន​ ការ​ប្រកាន់​មាំ ការ​ស្ទាបអង្អែល ផ្លូវ​គួរ​ខ្ពើម ផ្លូវខុស សភាព​ខុស ទី​ដូចជា​កំពង់​ កំណាន់​ដោយ​ការ​ស្វះស្វែង​រក​ផ្សេង​ៗ កំណាន់​ផ្ទុយ កំណាន់​ប្រែប្រួល កំណាន់​ខុស​ កំណាន់​ថា មែន​ក្នុង​វត្ថុ​ដែល​មិនមែន ទិដ្ឋិ ៦២ ទាំងអម្បាល​ម៉ាន នេះ​គ្រឿង​អាស្រ័យ​គឺ​ទិដ្ឋិ។
 ព្រះពុទ្ធ​មាន​ព្រះ​ភាគ លះបង់​គ្រឿង​អាស្រ័យ​គឺ​តណ្ហា​ រលាស់ចោល​គ្រឿង​អាស្រ័យ​គឺ​ទិដ្ឋិ​ហើយ។ ព្រោះ​លះបង់​គ្រឿង​អាស្រ័យ​គឺ​តណ្ហា រលាស់ចោល​គ្រឿង​អាស្រ័យ​គឺ​ទិដ្ឋិ​ ព្រះមានព្រះភាគ មិន​អាស្រ័យ​ចក្ខុ មិន​អាស្រ័យ​សោតៈ ឃានៈ ជិវ្ហា កាយ ចិត្ត មិន​អាស្រ័យ​ មិន​ស្អិត មិន​ចូល​ទៅ​ជិត មិន​ជក់ចិត្ត មិន​ចុះចិត្ត ស្ទុះ​ចេញ ខ្ទាតចេញ ឃ្លាត​ចេញ​ ប្រាស​ចេញ ចាក​រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ត្រកូល ពួក អាវាស លាភ យស សេចក្តី​សរសើរ​ ចីវរ បិណ្ឌបាត សេនាសនៈ គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ កាមធាតុ រូបធាតុ អរូបធាតុ កាមភព​ រូបភព អរូបភព សញ្ញា​ភព អសញ្ញា​ភព នេវ​សញ្ញា​នា​សញ្ញា​ភព ឯក​វោការ​ភព ចតុ​វោការ​ភព​ បញ្ចវោការ​ភព ជា​អតីត អនាគត បច្ចុប្បន្ន ធម៌​ទាំងឡាយ​ដែល​ខ្លួន​ឃើញ ឮ ប៉ះពាល់ ឬគប្បី​ដឹង
ថយ | ទំព័រទី ២៤០ | បន្ទាប់