មាន​ព្រះទ័យ​សម្រេចសម្រាន្ត​នៅ ហេតុ​នោះ (លោក​ពោល​ថា​) ព្រះពុទ្ធអង្គ​នោះ​ ព្រះអង្គ​មិន​អាស្រ័យ។
 [១៩៧​] ពាក្យ​ថា ទ្រង់​នឹងធឹង អធិប្បាយ​ថា​ ព្រះមានព្រះភាគ ទ្រង់​នឹងធឹង​ដោយ​អាការ ៥ គឺ ទ្រង់​នឹងធឹង​ក្នុង​ឥដ្ឋារម្មណ៍ និង​អនិដ្ឋារម្មណ៍​ ១ ទ្រង់​នឹងធឹង ព្រោះ​ព្រះអង្គ​បាន​លះ ១ ទ្រង់​នឹងធឹង​ព្រោះ​ព្រះអង្គ​បាន​ឆ្លង ១ ទ្រង់​នឹងធឹង ព្រោះ​ព្រះអង្គ​បាន​រួច ១ ទ្រង់​នឹងធឹង ព្រោះ​ការសំដែង​ចេញ​នូវ​គុណ​នោះ ១។
 ព្រះមានព្រះភាគ ទ្រង់​នឹងធឹង​ក្នុង​ឥដ្ឋារម្មណ៍ និង​អនិដ្ឋារម្មណ៍​ តើ​ដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់​នឹងធឹង​ក្នុង​លាភ​ផង ទ្រង់​នឹងធឹង​ក្នុង​ការ​មិន​មានលាភ​ផង​ ទ្រង់​នឹងធឹង​ក្នុង​យស​ផង ទ្រង់​នឹងធឹង​ក្នុង​ការ​មិន​មានយស​ផង ទ្រង់​នឹងធឹង​ក្នុង​សេចក្តី​សរសើរ​ផង​ ទ្រង់​នឹងធឹង​ក្នុង​និន្ទា​ផង ទ្រង់​នឹងធឹង​ក្នុង​សុខ​ផង ទ្រង់​នឹងធឹង​ក្នុង​ទុក្ខ​ផង។ បើ​ពួក​ជន​គប្បី​លាប​ព្រះ​ពាហា​ម្ខាង​ដោយ​គ្រឿងក្រអូប គប្បី​ច្រាស់​ព្រះ​ពាហា​ម្ខាង​ដោយ​កាំបិតព្រា។ តម្រេក​ក្នុង​ការ​លាប​ដោយ​គ្រឿងក្រអូប​ឯណោះ​ មិន​មាន សេចក្តី​ថ្នាំងថ្នាក់​ក្នុង​ការ​ច្រាស់​ដោយ​កាំបិតព្រា​ឯណោះ​មិន​មាន។ ព្រះមានព្រះភាគ​ លះ​ស្រឡះ​នូវ​សេចក្តី​ស្រឡាញ់​ស្អិត និ​ងសេចក្តី​ថ្នាំងថ្នាក់​ កន្លង​ផុត​នូវ​សេចក្តី​កាន់ជើង និ​ងសេចក្តី​ផ្ទញ់ផ្ទាល់ កន្លង​ផុត​ស្រឡះ​នូវ​សេចក្តី​ត្រូវចិត្ត​ និ​ងសេចក្តី​ខុសចិត្ត។ ព្រះមានព្រះភាគ ទ្រង់​នឹងធឹង​ក្នុង​ឥដ្ឋារម្មណ៍​ និ​ងអនិដ្ឋារម្មណ៍ យ៉ាងនេះ។
 ព្រះមានព្រះភាគ ទ្រង់​នឹងធឹង​ ព្រោះ​ព្រះអង្គ​បាន​លះ តើ​ដូចម្តេច។
ថយ | ទំព័រទី ២៤១ | បន្ទាប់