មាន​ឧបមា​យ៉ាងណា ភិក្ខុ​កំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស​ ធ្វើ​មិន​ឲ្យ​មាន​បែបភាព​នូវ​កិលេស​គ្រោតគ្រាត​របស់​ខ្លួន​ផង កំចាត់ ដុសខាត់ ដេញ លះបង់​ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​មាន​បែបភាព​នូវ​កិលេស​ជា​កណ្តាល​ផង កំចាត់ ដុសខាត់​ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​មាន​បែបភាព​នូវ​កិលេស​ដ៏​ល្អិត​ផង ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ឯង។ មួយទៀត ភិក្ខុ​កំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​មាន​បែបភាព​នូវ​មន្ទិល​គឺ​រាគៈ​ មន្ទិល​គឺ​ទោសៈ មន្ទិល​គឺ​មោហៈ មន្ទិល​គឺ​មានះ មន្ទិល​គឺ​ទិដ្ឋិ មន្ទិល​គឺ​កិលេស មន្ទិល​គឺ​ទុច្ចរិត​របស់​ខ្លួន​ ជា​កិលេសជាត​ធ្វើឲ្យ​ងងឹត ធ្វើ​មិន​ឲ្យ​មាន​ចក្ខុ ធ្វើ​មិន​ឲ្យ​មាន​ញាណ ជា​គ្រឿង​ធ្វើឲ្យ​រលត់​បញ្ញា​ ជា​កិលេសជាត​ប្រព្រឹត្តទៅ​ក្នុង​ពួក​ធម៌ ធ្វើឲ្យ​ចង្អៀតចង្អល់​ចិត្ត ប្រព្រឹត្តទៅ​ក្នុង​ទី​មិនមែន​ជា​ព្រះនិព្វាន។ មួយទៀត ភិក្ខុ​កំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​មាន​បែបភាព​នូវ​មិច្ឆាទិដ្ឋិ​ ដោយ​សម្មាទិដ្ឋិ កំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​មាន​បែបភាព​នូវ​មិច្ឆាសង្កប្បៈ​ ដោយ​សម្មាសង្កប្បៈ នូវ​មិច្ឆាវាចា ដោយ​សម្មាវាចា នូវ​មិច្ឆា​កម្មន្តៈ ដោយ​សម្មា​កម្មន្តៈ​ នូវ​មិច្ឆាអាជីវៈ ដោយ​សម្មាអាជីវៈ នូវ​មិច្ឆា​វាយាមៈ ដោយ​សម្មា​វាយាមៈ នូវ​មិច្ឆាសតិ​ ដោយ​សម្មាសតិ
ថយ | ទំព័រទី ២៨១ | បន្ទាប់