នូវ​មិច្ឆាសមាធិ ដោយ​សម្មាសមាធិ នូវ​មិច្ឆា​ញាណ ដោយ​សម្មា​ញាណ នូវ​មិច្ឆា​វិមុត្តិ​ ដោយ​សម្មា​វិមុត្តិ។ មួយវិញទៀត ភិក្ខុ​កំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់​ ធ្វើឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​មាន​បែបភាព​នូវ​កិលេស​ទាំងអស់ ទុច្ចរិត​ទាំងអស់ សេចក្តី​ក្រវល់ក្រវាយ​ទាំងអស់​ សេចក្តី​ក្តៅក្រហាយ​ទាំងអស់ សេចក្តី​ក្រហល់ក្រហាយ​ទាំងអស់ អភិសង្ខារ ជាអកុសល​ទាំងអស់​ ដោយ​អដ្ឋង្គិក​មគ្គ​ដ៏​ប្រសើរ ហេតុ​នោះ (លោក​សួរ​ថា​) ទើប​កំចាត់​បង់​មន្ទិល​របស់​ខ្លួន​បាន ដូច​ជាង​លោហៈ​ដេញ​មន្ទិល​ប្រាក់។ ហេតុ​នោះ ព្រះ​សារីបុត្តត្ថេរ​ពោល​ថា
ភិក្ខុ​នោះ សមាទាន​សិក្ខា​ដូចម្តេច មានចិត្ត​ខ្ពស់​ឯក មាន​ប្រាជ្ញា​ មានស្មារតី (ដូចម្តេច​) ទើប​កំចាត់​បង់​មន្ទិល​របស់​ខ្លួន​បាន ដូច​ជាង​លោហៈ​ដេញ​មន្ទិល​ប្រាក់។
[២២៥​] (ព្រះមានព្រះភាគ​ត្រាស់​តប​ថា​ ម្នាល​សារីបុត្ត​) ការ​សប្បាយ​ណា របស់​ភិក្ខុ​កាល​ខ្ពើមរអើម​ សេព​ទី​អង្គុយ ទីដេក​ដ៏​ស្ងាត់ មានបំណង​នូវ​សម្ពោធិញ្ញាណ តាមលំដាប់​ធម៌ តថាគត​នឹង​ប្រាប់​ការ​សប្បាយ​នោះ​ដល់​អ្នក​ តាម​ទំនង​ដែល​តថាគត​ដឹង។

 [២២៦​] អធិប្បាយ​ពាក្យ​ថា ការ​សប្បាយ​ណា របស់​ភិក្ខុ​កាល​ខ្ពើមរអើម​ ត្រង់​ពាក្យ​ថា កាល​ខ្ពើមរអើម គឺ​ខ្ពើមរអើម​ព្រោះ​ជាតិ ព្រោះ​ជរា
ថយ | ទំព័រទី ២៨២ | បន្ទាប់