ព្រោះ​ព្យាធិ ព្រោះ​មរណៈ ព្រោះ​សោក ព្រោះ​សេចក្តី​ខ្សឹកខ្សួល ព្រោះ​ទុក្ខ​ ព្រោះ​តូចចិត្ត ព្រោះ​សេចក្តី​តានតឹង។បេ។ ខ្ពើមរអើម ជិនឆ្អន់ នឿយណាយ ព្រោះ​ទុក្ខ​គឺ​វិនាស​ទិដ្ឋិ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) កាល​ខ្ពើមរអើម ពាក្យ​ថា ការ​សប្បាយ​ណា សេចក្តី​ថា ការ​សប្បាយ ការ​នៅ​សប្បាយ​ណា តថាគត​នឹង​សំដែង​ការ​នៅ​សប្បាយ​នោះ។ ការ​នៅ​សប្បាយ តើ​ដូចម្តេច។ ការប្រតិបត្តិ​ដោយ​ប្រពៃ ការប្រតិបត្តិ​ជា​អនុលោម​ ការប្រតិបត្តិ​មិនជា​សត្រូវ ការប្រតិបត្តិ​តាមលំដាប់​ប្រយោជន៍ ការប្រតិបត្តិ​នូវ​ធម៌​ដ៏​សមគួរ​ដល់​ធម៌​ ភាពជា​អ្នក​បំពេញ​ក្នុង​សីល ភាពជា​អ្នកគ្រប់គ្រង​ទ្វារ​ក្នុង​ឥន្រ្ទិយ ភាពជា​អ្នកដឹង​ប្រមាណ​ក្នុង​ភោជន​ ការ​ប្រក​បរឿយៗ នូវ​ការ​ភ្ញាក់រឭក សតិសម្បជញ្ញៈ សតិ​ប្ប​ដ្ឋាន ៤ សម្ម​ប្ប​ធាន ៤ ឥទិ្ធ​បាទ​ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គ​ប្រកបដោយ​អង្គ ៨ ដ៏​ប្រសើរ និព្វាន និង​បដិបទា​ជា​ដំណើរ​ទៅកាន់​ព្រះនិព្វាន​ នេះ​ឈ្មោះថា ការ​នៅ​សប្បាយ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ការ​សប្បាយ​ណា របស់​ភិក្ខុ​កាល​ខ្ពើមរអើម។
 [២២៧​] ពាក្យ​ថា ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា​ ម្នាល​សារីបុត្ត គឺ​ទ្រង់​ហៅ​ព្រះ​ថេរ​នោះ​តាម​នាម។ ពាក្យ​ថា ព្រះមានព្រះភាគ ជា​ពាក្យ​និយាយ​ដោយ​គោរព។ មួយទៀត ព្រះនាម​ថា ព្រះមានព្រះភាគ ព្រោះ​ហេតុ​ទ្រង់​បំបាក់​ចោល​នូវ​រាគៈ។ ព្រះនាម​ថា ព្រះមានព្រះភាគ​ ព្រោះ​ហេតុ​ទ្រង់​បំបាក់​
ថយ | ទំព័រទី ២៨៣ | បន្ទាប់