ក្រៅអំពី​ទីនោះ​ មាន​សម្បុរស សល្អ សស្រស់ សសុទ្ធ គួរ​ជ្រះថ្លា គួរ​រមិលមើល ស្រដៀងនឹង​ផ្កាយព្រឹក។ ព្រះមានព្រះភាគ​ ទ្រង់ទត​ឃើញ​ជុំវិញ​ចម្ងាយ ១ យោជន៍ ទាំងយប់​ទាំង​ថ្ងៃ ដោយ​ព្រះ​មំសចក្ខុ តាម​ប្រក្រតី​នោះ​ ដែល​រាប់​ចូលក្នុង​អត្តភាព កើតអំពី​សុចរិត​កម្ម​ក្នុង​កាលមុន។ ទោះបី​ងងឹត​ប្រកបដោយ​អង្គ​ ៤ គឺ​ព្រះអាទិត្យ​អស្តង្គត ១ ថ្ងៃឧបោសថ​ខាង​កាឡបក្ខ ១ ដងព្រៃ​ដែល​ញឹក ១ អាកាស​មេឃ​ដ៏​ធំ​តាំង​ឡើង​ ១ ព្រះមានព្រះភាគ ទ្រង់ទត​ឃើញ​ជុំវិញ​ចម្ងាយ ១ យោជន៍ ក្នុង​ទី​ងងឹត​ប្រកបដោយ​អង្គ ៤ សូម្បី​មាន​សភាព​យ៉ាងនេះ។ មិន​មាន​ជញ្ជាំង សន្ទះទ្វារ កំពែង ភ្នំ គុម្ពឈើ វល្លិ៍​ ជា​គ្រឿង​រារាំង​ដើម្បី​ឃើញ​រូប​ទាំងឡាយ​ទេ។ បើទុកជា​គេដាក់​គ្រាប់ល្ង​មួយ​គ្រាប់​ ក្នុង​រទេះ​ពេញដោយ​ល្ង ធ្វើឲ្យ​ជា​គ្រឿង​ចំណាំ ក៏​នៅតែ​ព្រះមានព្រះភាគ ទ្រង់​រើស​យក​គ្រាប់ល្ង​នោះ​បាន​វិញ​ដដែល។ ព្រះ​មំសចក្ខុ​ជាប្រក្រតី​របស់​ព្រះមានព្រះភាគ បរិសុទ្ធ​យ៉ាងនេះ។ ព្រះមានព្រះភាគ​ ឈ្មោះថា មាន​ចក្ខុ​បើក​ហើយ ដោយ​មំសចក្ខុ យ៉ាងនេះ​ឯង។
 ព្រះមានព្រះភាគ មាន​ចក្ខុ​បើក​ហើយដោយ​ទិព្វចក្ខុ តើ​ដូចម្តេច។ ព្រះមានព្រះភាគ​ ទ្រង់​មាន​ចក្ខុ​ដូចជា​ទិព្វ បរិសុទ្ធ​កន្លង​ផុត​ចក្ខុ​របស់​មនុស្ស ទ្រង់ទត​ឃើញ​ពួក​សត្វ​កំពុង​ច្យុត​ កំពុង​កើត ជា​សត្វ​ថោកទាប ខ្ពង់ខ្ពស់
ថយ | ទំព័រទី ៣១ | បន្ទាប់