មាន​វណ្ណៈ​ល្អ​ មាន​វណ្ណៈ​អាក្រក់ មានដំណើរ​ល្អ មានដំណើរ​អាក្រក់ ដឹង​ច្បាស់​នូវ​ពួក​សត្វ ដែល​អន្ទោល​ទៅតាម​កម្ម​ថា​ អើហ្ន៎ ពួក​សត្វ​ដ៏​ចំរើន​ទាំងឡាយ​នេះ ប្រកបដោយ​កាយទុច្ចរិត ប្រកបដោយ​វចីទុច្ចរិត​ ប្រកបដោយ​មនោ​ទុច្ចរិត ជា​អ្នក​តិះដៀល​ពួក​ព្រះ​អរិយៈ ជា​មិច្ឆាទិដ្ឋិ សមាទាន​អំពើ​ជា​មិច្ឆាទិដ្ឋិ​ សត្វ​ទាំងនោះ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ ក៏​ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក​ ម្យ៉ាងទៀត ពួក​សត្វ​ដ៏​ចំរើន​នេះ ប្រកបដោយ​កាយសុចរិត ប្រកបដោយ​វចីសុចរិត ប្រកបដោយ​មនោសុចរិត​ ជា​អ្នក​មិន​តិះដៀល​នូវ​ពួក​ព្រះ​អរិយៈ ជា​សម្មាទិដ្ឋិ សមាទាន​អំពើ​ជា​សម្មាទិដ្ឋិ​ សត្វ​ទាំងនោះ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ ក៏​ទៅ​កើត​ក្នុង​សុគតិ សួគ៌ ទេវលោក​ ព្រះមានព្រះភាគ ទ្រង់​មាន​ចក្ខុ​ដូចជា​ទិព្វ បរិសុទ្ធ​កន្លង​ផុត​ចក្ខុ​របស់​មនុស្ស​ ទ្រង់​ឃើញ​ពួក​សត្វ​ដែល​កំពុង​ច្យុត កំពុង​កើត ជា​សត្វ​ថោកទាប ខ្ពង់ខ្ពស់ មាន​វណ្ណៈ​ល្អ មាន​វណ្ណៈ​អាក្រក់​ មានដំណើរ​ល្អ មានដំណើរ​អាក្រក់ ទ្រង់​ជ្រាប​នូវ​ពួក​សត្វ​ដែល​អន្ទោល​ទៅតាម​កម្ម​យ៉ាងនេះ។ មួយទៀត កាលបើ​ព្រះមានព្រះភាគ ប្រាថ្នា​នឹង​ឃើញ គប្បី​ឃើញ​លោកធាតុ​មួយ​ខ្លះ​ ឃើញ​លោកធាតុ​ពីរ​ខ្លះ ឃើញ​លោកធាតុ ៣ ខ្លះ ឃើញ​លោកធាតុ​ ៤ ខ្លះ
ថយ | ទំព័រទី ៣២ | បន្ទាប់