នូវ​ភាព​នៃ​ចិត្តចង្អៀត​ចង្អល់ ភាព​នៃ​ចិត្តរឹង​ត្អឹង​ចំពោះ​ពួក​សព្រហ្មចារី​ គួរ​ទំ​លាយ​ចោល​នូវ​ការ​រឹងត្អឹង​នៃ​ចិត្ត ៥ ផង គួរ​ទំ​លាយ​ចោល​នូវ​ការ​រឹងត្អឹង​នៃ​ចិត្ត​ ៣ ផង គួរ​ទំ​លាយ​ចោល បំបែក​ចោល កំទេច​ចោល នូវ​ការ​រឹងត្អឹង​ដោយ​រាគៈ ការ​រឹងត្អឹង​ដោយ​ទោសៈ​ ការ​រឹងត្អឹង​ដោយ​មោហៈ ព្រោះហេតុនោះ (ទ្រង់​ត្រាស់​ថា​) គួរ​ទំ​លាយ​ចោល​នូវ​សេចក្តី​រឹងត្អឹង​ចំពោះ​ពួក​សព្រហ្មចារី។
 [២៧៩​] ពាក្យ​ថា គួរ​បញ្ចេញវាចា​ជាកុសល កុំ​ឲ្យ​ហួស​សម្រិត គឺ​គួរ​បញ្ចេញវាចា​ ដែល​ផុសផុល​ឡើង​អំពី​ប្រាជ្ញា គឺថា គួរ​បញ្ចេញ គួរ​ចរចា គួរ​ស្រដី​នូវ​វាចា ដែល​ប្រកបដោយ​អត្ថ​ ប្រកបដោយ​ធម៌ តាមកាល​គួរ ប្រកបដោយ​គ្រឿង​អាង ជា​វាចា​មាន​ទីបំផុត អាស្រ័យ​ប្រយោជន៍​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) គួរ​បញ្ចេញវាចា​ជាកុសល។ ពាក្យ​ថា កម្រិត ក្នុង​បទ​ថា គួរ​បញ្ចេញវាចា​កុំ​ឲ្យ​ហួស​កម្រិត​ បាន​ដល់កម្រិត ២ គឺ កម្រិត​កាល ១ កម្រិត​សីល ១។
 កម្រិត​កាល តើ​ដូចម្តេច។ បុគ្គល​មិន​គួរ​ពោល​វាចា​ឲ្យ​ហួស​កាល​ មិន​គួរ​ពោល​វាចា​ឲ្យ​ហួស​កម្រិត មិន​គួរ​ពោល​វាចា​ឲ្យ​កន្លង​ហួស​កាល និង​កម្រិត មិន​គួរ​ពោល​វាចា​ ដែល​មិនទាន់​ដល់​កាល មិន​គួរ​ពោល​វាចា​ដែល​មិនទាន់​ដល់កម្រិត មិន​គួរ​ពោល​វាចា ដែល​មិនទាន់​ដល់​កាល​ និង​កម្រិត។
ថយ | ទំព័រទី ៣៣២ | បន្ទាប់