ពាក្យ​ថា ព្រះមានព្រះភាគ គឺជា​ពាក្យ​ពោល​ដោយ​គោរព។ មួយទៀត​ ព្រះនាម​ថា មាន​ព្រះ​ភាគ ព្រោះ​ទ្រង់​កាច់​បង់​រាគៈ។ ព្រះ​មាន​ថា មាន​ព្រះ​ភាគ​ ព្រោះ​ទ្រង់​កាច់​បង់​ទោសៈ។ ព្រះនាម​ថា មាន​ព្រះ​ភាគ ព្រោះ​ទ្រង់​កាច់​បង់​មោហៈ។ ព្រះនាម​ថា មាន​ព្រះ​ភាគ ព្រោះ​ទ្រង់​កាច់​បង់​មានះ។ ព្រះនាម​ថា មាន​ព្រះ​ភាគ ព្រោះ​ទ្រង់​កាច់​បង់​ទិដ្ឋិ។ ព្រះនាម​ថា មាន​ព្រះ​ភាគ ព្រោះ​ទ្រង់​កាច់​បង់​បន្លា​គឺ​កាមគុណ។ ព្រះនាម​ថា មាន​ព្រះ​ភាគ​ ព្រោះ​ទ្រង់​កាច់​បង់​កិលេស។ ព្រះនាម​ថា មាន​ព្រះ​ភាគ ព្រោះ​ទ្រង់​ចែក ញែក រំលែក​ នូវ​ធម្មរតនៈ។ ព្រះនាម​ថា មាន​ព្រះ​ភាគ ព្រោះ​ទ្រង់​ធ្វើ​នូវ​ទីបំផុត​នៃ​ភព។ ព្រះនាម​ថា មាន​ព្រះ​ភាគ​ ព្រោះ​ទ្រង់​បាន​ចំរើន​កាយ គឺ​រូប និង​នាម។ ព្រះនាម​ថា មាន​ព្រះ​ភាគ ព្រោះ​ទ្រង់​បាន​ចំរើន​សីល​ ព្រោះ​ទ្រង់​បាន​ចំរើន​ចិត្ត ព្រោះ​ទ្រង់​បាន​ចំរើន​ប្រាជ្ញា។ មួយទៀត ព្រះនាម​ថា មាន​ព្រះ​ភាគ​ ព្រោះ​ព្រះមានបុណ្យ ទ្រង់​បាន​គប់​រក​ព្រៃតូច និង​ព្រៃធំ ជា​សេនាសនៈ​ស្ងាត់ មានសម្លេង​តិច​ មានការ​គឹកកង​តិច ប្រាសចាក​ខ្យល់​កាយ​នៃ​ជន គួរ​ដល់​អំពើ​ស្ងាត់​របស់​មនុស្ស សមគួរ​ដល់​កិរិយា​ពួន​សម្ងំ។ មួយទៀត ព្រះនាម​ថា មាន​ព្រះ​ភាគ ព្រោះ​ព្រះមានបុណ្យ ទ្រង់​មាន​ភាគ​នៃ​ចីវរ បិណ្ឌបាត​ សេនាសនៈ និង​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ។ មួយទៀត ព្រះនាម​ថា មាន​ព្រះ​ភាគ ព្រោះ​ព្រះមានបុណ្យ​ទ្រង់​មាន​ភាគ​នៃ​អត្ថរស​ ធម្មរស វិមុត្តិ​រស អធិសីល អធិចិត្ត និង​អធិប្បញ្ញា
ថយ | ទំព័រទី ៣៤២ | បន្ទាប់