មួយទៀត ព្រះនាម​ថា ព្រះមានព្រះភាគ ព្រោះ​ព្រះមានបុណ្យ ទ្រង់​មាន​ភាគ​នៃ​ឈាន​ ៤ អប្ប​មញ្ញា ៤ និង​អរូប​សមាបត្តិ ៤។ មួយទៀត ព្រះនាម​ថា ព្រះមានព្រះភាគ ព្រោះ​ព្រះមានបុណ្យ​ ទ្រង់​មាន​ភាគ​នៃ​វិមោក្ខ ៨ អភិ​ភាយ​តនៈ ៨ និង​អនុ​បុព្វ​វិហារ​សមាបត្តិ ៩។ មួយទៀត​ ព្រះនាម​ថា ព្រះមានព្រះភាគ ព្រោះ​ព្រះមានបុណ្យ ទ្រង់​មាន​ភាគ​នៃ​សញ្ញា​ភាវនា ១០ កសិណ​សមាបត្តិ​ ១០ អា​នា​បាន​ស្ស​តិ​សមាធិ និង​អសុភ​សមាបត្តិ។ មួយទៀត ព្រះនាម​ថា ព្រះមានព្រះភាគ ព្រោះ​ព្រះមានបុណ្យ​ ទ្រង់​មាន​ភាគ​នៃ​សតិ​ប្ប​ដ្ឋាន ៤ សម្ម​ប្ប​ធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គៈ​ ៧ និង​មគ្គ​ប្រកបដោយ​អង្គ ៨ ដ៏​ប្រសើរ។ មួយវិញទៀត ព្រះនាម​ថា ព្រះមានព្រះភាគ​ ព្រោះ​ព្រះមានបុណ្យ ទ្រង់​មាន​ភាគ​នៃ​តថាគត​ពលៈ ១០ វេ​សា​រជ្ជ​ញ្ញាណ ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ និង​ពុទ្ធធម៌ ៦។ ព្រះនាម​ថា ព្រះមានព្រះភាគ នេះ មិនមែន​ព្រះមាតា​ថ្វាយ​ មិនមែន​ព្រះបិតា​ថ្វាយ មិនមែន​បងប្អូន​ប្រុស​ថ្វាយ មិនមែន​បងប្អូន​ស្រី​ថ្វាយ មិនមែន​ពួក​មិត្ត​ និង​អាមាត្យ​ថ្វាយ មិនមែន​ពួក​ញាតិសាលោហិត​ថ្វាយ មិនមែន​ពួក​សមណព្រាហ្មណ៍​ថ្វាយ​ មិនមែន​ពួក​ទេវតា​ថ្វាយ​ទេ ឯព្រះនាម​ថា ព្រះមានព្រះភាគ​នេះ មាន​ក្នុង​ទីបំផុត​នៃ​វិមោក្ខ​របស់​ព្រះពុទ្ធ​ទាំងឡាយ​ ទ្រង់​មានជោគ
ថយ | ទំព័រទី ៣៤៣ | បន្ទាប់