ជា​ខ្មាំង​ខាងក្នុង​ ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌ ៣ នេះឯង ជា​មន្ទិល​ខាងក្នុង ជា​បច្ចាមិត្ត​ខាងក្នុង​ ជាស​ត្រូវ​ខាងក្នុង ជា​អ្នកសម្លាប់​ខាងក្នុង ជា​ខ្មាំង​ខាងក្នុង។
លោភៈ​ឲ្យ​កើត​វិនាស​ លោភៈ​ជា​គ្រឿង​ញុំាង​ចិត្ត​ឲ្យ​កម្រើក​ ភ័យ​កើតឡើង​ខាងក្នុង តែ​ជន​មិនដឹង​នូវ​ភ័យ​នោះ។ ជន​ល្មោភ រមែង​មិនដឹង​នូវ​អត្ថ ជន​ល្មោភ​ រមែង​មិនឃើញ​នូវ​ធម៌ លោភៈ គ្រប​សង្កត់​ជន ក្នុង​កាលណា សេចក្តី​ងងឹតងងល់ រមែង​កើត​ក្នុង​កាលនោះ​ ទោសៈ​ឲ្យ​កើត​វិនាស ទោសៈ ជា​គ្រឿង​ញុំាង​ចិត្ត​ឲ្យ​កម្រើក ភ័យ​រមែង​កើត​ខាងក្នុង តែ​ជន​មិនដឹង​នូវ​ភ័យ​នោះ​ ជន​ក្រោធ រមែង​មិនដឹង​អត្ថ ជន​ក្រោធ រមែង​មិនឃើញ​ធម៌ សេចក្តី​ក្រោធ គ្រប​សង្កត់​ជន​ ក្នុង​កាលណា ការ​ងងឹតងងល់ រមែង​កើត​ក្នុង​កាលនោះ មោហៈ ឲ្យ​កើត​វិនាស មោហៈ ជា​គ្រឿង​ញុំាង​ចិត្ត​ឲ្យ​កម្រើក​ ភ័យ​រមែង​កើត​ខាងក្នុង តែ​ជន​មិនដឹង​នូវ​ភ័យ​នោះ ជន​វង្វេង រមែង​មិនដឹង​អត្ថ ជន​វង្វេង​ រមែង​មិនឃើញ​ធម៌
ថយ | ទំព័រទី ៤៦ | បន្ទាប់