មោហៈ​គ្រប​សង្កត់​ជន ក្នុង​កាលណា ការ​ងងឹតងងល់ រមែង​កើត​ក្នុង​កាលនោះ។

 ឈ្មោះថា អន្តរាយ ព្រោះ​ជាស​ភាវៈ​អាស្រ័យ​នៅក្នុង​អត្តភាព​នោះ​យ៉ាងនេះ​ឯង។
 មួយវិញទៀត ព្រះពុទ្ធដីកា​នេះ ព្រះមានព្រះភាគ​ត្រាស់​ហើយ​ថា បពិត្រមហារាជ​ ធម៌​របស់​បុរស ៣ កាល​កើតឡើង​ខាងក្នុង រមែង​កើតឡើង ដើម្បី​មិនជា​ប្រយោជន៍​ ដើម្បី​ទុក្ខ ដើម្បី​កិរិយា​នៅ​មិន​សប្បាយ ធម៌ ៣ តើ​ដូចម្តេច បពិត្រមហារាជ លោភៈ ជា​ធម៌​របស់​បុរស​ កាល​កើត​ខាងក្នុង រមែង​កើត​ដើម្បី​មិនជា​ប្រយោជន៍ ដើម្បី​ទុក្ខ ដើម្បី​កិរិយា​នៅ​មិន​សប្បាយ​ បពិត្រមហារាជ ទោសៈ ជា​ធម៌​របស់​បុរស កាល​កើត​ខាងក្នុង រមែង​កើត​ដើម្បី​មិនជា​ប្រយោជន៍​ ដើម្បី​ទុក្ខ ដើម្បី​កិរិយា​នៅ​មិន​សប្បាយ បពិត្រមហារាជ មោហៈ ជា​ធម៌​របស់​បុរស កាល​កើតឡើង​ខាងក្នុង​ រមែង​កើត​ដើម្បី​មិនជា​ប្រយោជន៍ ដើម្បី​ទុក្ខ ដើម្បី​កិរិយា​នៅ​មិន​សប្បាយ បពិត្រមហារាជ​ ធម៌​របស់​បុរស ៣ នេះឯង កាល​កើតឡើង​ខាងក្នុង រមែង​កើត​ដើម្បី​មិនជា​ប្រយោជន៍​ ដើម្បី​ទុក្ខ ដើម្បី​កិរិយា​នៅ​មិន​សប្បាយ។
លោភៈ ទោសៈ មោហៈ កើត​ចេញ​អំពី​ខ្លួន រមែង​សម្លាប់​បុរស ដែល​មានចិត្ត​អាក្រក់​ ដូច​ផ្លែ​ឫស្សី​សម្លាប់​ដើម​ឫស្សី។
ថយ | ទំព័រទី ៤៧ | បន្ទាប់