ជា​អ្នក​ឡេះឡោះ​ដោយ​ភ្នែក​ យ៉ាងនេះ​ខ្លះ។ មួយទៀត បុគ្គល​ខ្លះ​ចូល​ទៅកាន់​ចន្លោះផ្ទះ ដើរតាម​ថ្នល់ ជា​អ្នកដើរ​មិន​សង្រួម​ តែង​ក្រឡេក​មើល​ដំរី ក្រឡេក​មើល​សេះ ក្រឡេក​មើល​រថ ក្រឡេក​មើល​ពលថ្មើរជើង ក្រឡេក​មើល​ពួក​ស្រី​ ក្រឡេក​មើល​ពួក​បុរស ក្រឡេក​មើល​ពួក​ក្មេងប្រុស ក្រឡេក​មើល​ពួក​ក្មេងស្រី​ ក្រឡេក​មើល​រាន​ផ្សារ ក្រឡេក​មើល​មុខ​ផ្ទះ ក្រឡេក​មើល​លើ ក្រឡេក​មើល​ក្រោម ដើរ​សំឡឹង​ទិសតូច​ទិសធំ​ ជា​អ្នក​ឡេះឡោះ​ដោយ​ភ្នែក យ៉ាងនេះ​ខ្លះ។ មួយទៀត បុគ្គល​ខ្លះ​ឃើញ​រូប​ដោយ​ភ្នែក ហើយ​ជា​អ្នក​ប្រកាន់​និមិត្ត​ ជា​អ្នក​ប្រកាន់​អនុ​ព្យព្ជានៈ ធម៌​ទាំងឡាយ​ជាអកុសល​ដ៏​លាមក គឺ​អភិជ្ឈា និង​ទោមនស្ស​ គប្បី​ជាប់​តាម​ភិក្ខុ អ្នក​មិន​សង្រួម​ចក្ខុន្រ្ទិយ​នុ៎ះ ព្រោះហេតុតែ​មិន​សង្រួម​ចក្ខុន្រ្ទិយ​ណា​ ក៏​មិន​ប្រតិបត្តិ​ដើម្បី​សង្រួម​ចក្ខុន្រ្ទិយ​នោះ មិន​រក្សា​នូវ​ចក្ខុន្រ្ទិយ មិនដល់​នូវ​សេចក្តី​សង្រួម​ក្នុង​ចក្ខុន្រ្ទិយ​ ជា​អ្នក​ឡេះឡោះ​ដោយ​ភ្នែក យ៉ាងនេះ​ខ្លះ។ ដូចជា​សមណព្រាហ្មណ៍​ពួក​មួយ​ដ៏​ចំរើន បរិភោគភោជន​ដែលគេ​ឲ្យ​ដោយ​សទ្ធា​ហើយ​ តែ​សមណព្រាហ្មណ៍​ទាំងនោះ តែង​ប្រក​បរឿយៗ នូវ​ការ​ស្តាប់ និង​មើល​ល្បែង​ដែល​ជាស​ត្រូវ​ មាន​សភាព​យ៉ាងនេះ គឺ​រាំ ច្រៀង ប្រគំ មហោស្រព ចម្បាំង​មហា​ភារត និង​រាមកេរ្តិ៍​ជាដើម​ គង រគាំង
ថយ | ទំព័រទី ៥១ | បន្ទាប់