ស្គរ​មាន​ជ្រុង​បួន​ គូរគំនូរ​រូប​របាំ ល្បែង​ដំដែក ល្បែង​រ៉ាវ ការ​លាង​ឆ្អឹង ប្រជល់​ដំរី ប្រខាំ​សេះ​ ប្រជល់​ក្របី ប្រជល់​គោ ប្រជល់​ពពែ ប្រជល់​កែះ ប្រជល់​មាន់ ប្រជល់​ចាប ល្បែង​គុណ​ដំបង​ ប្រដាល់ ចំបាប់ ចម្បាំង ទីសម្រាប់​រៀប​ពល ទីនៅ​កងទ័ព ការ​មើល​កងទ័ព ជា​អ្នក​ឡេះឡោះ​ដោយ​ភ្នែក​ យ៉ាងនេះ​ខ្លះ។
 ភិក្ខុ​ជា​អ្នក​មិន​ឡេះឡោះ​ដោយ​ភ្នែក តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ ចូល​ទៅកាន់​ចន្លោះផ្ទះ​ ដើរតាម​ថ្នល់ ក៏​ដើរ​សង្រួម មិន​ក្រឡេក​មើល​ដំរី មិន​ក្រឡេក​មើល​សេះ មិន​ក្រលេកមើល​រថ​ មិន​ក្រឡេក​មើល​ពលថ្មើរជើង មិន​ក្រឡេក​មើល​ពួក​ស្រី មិន​ក្រឡេក​មើល​ពួក​បុរស មិន​ក្រឡេក​មើល​ពួក​ក្មេងប្រុស​ មិន​ក្រឡេក​មើល​ពួក​ក្មេងស្រី មិន​ក្រឡេក​មើល​រាន​ផ្សារ មិន​ក្រឡេក​មើល​មុខ​ផ្ទះ​ មិន​ក្រឡេក​មើល​លើ មិន​ក្រឡេក​មើល​ក្រោម មិន​ដើរ​សំឡឹង​ទិសតូច ឬទិសធំ ជា​អ្នក​មិន​ឡេះឡោះ​ដោយ​ភ្នែក​ យ៉ាងនេះ​ខ្លះ។ មួយទៀត ភិក្ខុ​ឃើញ​នូវ​រូប​ដោយ​ភ្នែក ហើយ​ជា​អ្នក​មិន​ប្រកាន់​និមិត្ត មិន​ប្រកាន់​អនុ​ព្យព្ជានៈ​
ថយ | ទំព័រទី ៥២ | បន្ទាប់