ត្រូវ​រោគ​ត្រចៀក​ រោគ​ច្រមុះ រោគ​អណ្តាត រោគ​កាយ រោគ​ក្បាល រោគ​គុម្ពត្រចៀក រោគ​មាត់ រោគ​ធ្មេញ ក្អក ហឺត ឫសដូងច្រមុះ​ ក្តៅក្រហាយ ស្គាំងស្គម រោគ​ផ្ទៃ វិលមុខ ធ្លាក់ឈាម ចុកសៀត ចុះផ្ទៃ ឃ្លង់ ពក ស្រែង រីងរៃ​ ឆ្កួតជ្រូក ដំណួច​ពិស រមាស់ កម រោគ​កើត​ក្នុង​ទី​ខ្វារ​ដោយ​ក្រចក ឃ្លង់ដែក ឈាម ប្រមាត់​ ប្រមេះ ផ្អែមមាត់ ឫសដូង​ដុះ បូស ឫសដូងបាត អាពាធ​កើតអំពី​ប្រមាត់ អាពាធ​កើតអំពី​ស្លេស្ម​ អាពាធ​កើតអំពី​ខ្យល់ អាពាធ​កើតអំពី​ប្រជុំ​ធាតុ​បួន អាពាធ​កើតអំពី​ការប្រែប្រួល​រដូវ​ អាពាធ​កើតអំពី​ការ​រក្សា​ឥរិយាបថ​មិន​ស្មើ អាពាធ​កើតអំពី​សេចក្តី​ព្យាយាម (របស់​គេ មាន​វាយ​ចង​ជាដើម​) អាពាធ​កើតអំពី​ផលកម្ម ត្រជាក់ ក្តៅ​ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ សម្ផស្ស​នៃ​របោម មូស ខ្យល់ កំ​ដៅ​ថ្ងៃ និង​ពស់​តូច​ពស់​ធំ​ ប៉ះពាល់ គ្រប​សង្កត់ ប្រជុំ​ចុះ ប្រកប​ព្រម ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ត្រូវ​ផស្សៈ​ប៉ះពាល់​ហើយ ក្នុង​កាលណា។
ថយ | ទំព័រទី ៥៨ | បន្ទាប់