បិ​សុ​ណា​វាចា​ អញ​ធ្វើ​ហើយ ផរុសវាចា អញ​ធ្វើ​ហើយ សម្ផ​ប្ប​លា​បៈ អញ​ធ្វើ​ហើយ អភិជ្ឈា អញ​ធ្វើ​ហើយ ព្យាបាទ អញ​ធ្វើ​ហើយ​ មិច្ឆាទិដ្ឋិ អញ​ធ្វើ​ហើយ សម្មាទិដ្ឋិ អញ​មិនបាន​ធ្វើ​ទេ។ កុក្កុ​ច្ចៈ ការ​ក្តៅក្រហាយ​នៃ​ចិត្ត​ ការ​ស្លាកស្នាម​នៃ​ចិត្ត រមែង​កើតឡើង​ព្រោះ​អំពើ​ដែល​ធ្វើ​ហើយ ឬមិន​បាន​ធ្វើ យ៉ាងនេះ​ឯង។ មួយទៀត កុក្កុ​ច្ចៈ ការ​ក្តៅក្រហាយ​នៃ​ចិត្ត ការ​ស្លាកស្នាម​នៃ​ចិត្ត រមែង​កើតឡើង​ថា​ អញ​ជា​អ្នក​មិនបាន​ធ្វើ​នូវ​ការ​បំពេញ​ក្នុង​សីល ថា​អញ​ជា​អ្នក​មិនបាន​គ្រប់គ្រង​ទ្វារ​ក្នុង​ឥន្រ្ទិយ​ ថា​អញ​ជា​អ្នក​មិនដឹង​ប្រមាណ​ក្នុង​ភោជន ថា​អញ​ជា​អ្នក​មិន​ប្រកប​នូវ​ការ​ភ្ញាក់រឭក ថា​អញ​ជា​អ្នក​មិន​ប្រកបដោយ​សតិសម្បជញ្ញៈ​ ថាស​តិ​ប្ប​ដ្ឋាន ៤ អញ​មិនបាន​ចំរើន ថា​សម្ម​ប្ប​ធាន ៤ អញ​មិនបាន​ចំរើន ថា​ឥទ្ធិបាទ ៤ អញ​មិនបាន​ចំរើន ថា​ឥន្រ្ទិ ៥ អញ​មិនបាន​ចំរើន ថា​ពលៈ ៥ អញ​មិនបាន​ចំរើន ថា​ពោជ្ឈង្គៈ​ ៧ អញ​មិនបាន​ចំរើន ថា​អដ្ឋង្គិក​មគ្គ​ដ៏​ប្រសើរ អញ​មិនបាន​ចំរើន ថា​ទុក្ខ អញ​មិនបាន​កំណត់​ដឹង​ ថាស​មុ​ទយៈ អញ​មិនបាន​លះបង់ ថាម​គ្គ អញ​មិនបាន​ចំរើន ថា​និរោធ អញ​មិនបាន​ធ្វើឲ្យ​ជាក់ច្បាស់។ ពាក្យ​ថា គប្បី​វៀរ​ចា​កកុក្កុ​ច្ចៈ គឺ​គប្បី​ឆ្ងាយ វៀរ វៀរ​ចំពោះ ចា​កកុក្កុ​ច្ចៈ
ថយ | ទំព័រទី ៦៩ | បន្ទាប់