គឺ​គប្បី​លះបង់​ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​កើតមាន កុក្កុ​ច្ចៈ គឺថា​គប្បី​ជា​បុគ្គល​ឆ្ងាយ​ វៀរ វៀរ​ចំពោះ ឃ្លាត​ចេញ រលាស់ចោល រួច​ស្រឡះ មិន​ប្រកប​ដោ​យកុ​ក្កុ​ច្ចៈ គប្បី​សម្រេច​នៅ​ដោយចិត្ត​ ដែល​ប្រាសចាក​ដែន​គឺ​កិលេស ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) គប្បី​វៀរ​ចា​កកុក្កុ​ច្ចៈ។ ពាក្យ​ថា មិន​គប្បី​ប្រហែស គឺ​គប្បី​ជា​អ្នកធ្វើ​ដោយ​គោរព​ ធ្វើ​រឿយ​ៗ ធ្វើ​មិន​ដាច់ ប្រព្រឹត្ត​មិន​រួញរា មិន​ដាក់​ឆន្ទៈ មិន​ដាក់ធុរៈ មិន​ប្រហែស​ក្នុង​កុសលធម៌​ទាំងឡាយ។ គឺ​បានខាង​ការ​ពេញចិត្ត ការ​ព្យាយាម ការ​ឧស្សាហ៍ ការ​ប្រឹងប្រែង កំឡាំង ការ​មិន​ប្រែត្រឡប់​វិញ​ សតិសម្បជញ្ញៈ សេចក្តី​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស ការ​តាំង​ព្យាយាម អធិដ្ឋាន​ ការ​ប្រក​បរឿយៗ និង​ការ​មិន​ប្រហែស​ក្នុង​កុសលធម៌​ទាំងឡាយ​ថា កាលណា​អញ​មិន​បំពេញ​សីលក្ខន្ធ​ ដែល​មិនទាន់​បំពេញ​ហើយ ឬថែ​ទាំ​សីលក្ខន្ធ ដែល​ពេញ​ហើយដោយ​ប្រាជ្ញា ក្នុង​សីលក្ខន្ធ​នោះ។ មួយទៀត បានខាង​ការ​ពេញចិត្ត ការ​ព្យាយាម ការ​ឧស្សាហ៍ ការ​ប្រឹងប្រែង កំឡាំង ការ​មិន​ប្រែត្រឡប់​វិញ​ សតិសម្បជញ្ញៈ សេចក្តី​ព្យាយាម ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស ការ​តាំង​ព្យាយាម អធិដ្ឋាន​ ការ​ប្រក​បរឿយៗ និង​សេចក្តី​មិន​ប្រហែស​ក្នុង​កុសលធម៌​ទាំងឡាយ​ថា កាលណា​អញ​នឹង​បំពេញ​សមា​ធិ​ក្ខន្ធ​ បញ្ញា​ខន្ធ វិ​មុ​ត្តិ​ក្ខន្ធ វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ខ ដែល​មិនទាន់​ពេញ​ក្តី
ថយ | ទំព័រទី ៧០ | បន្ទាប់