បុគ្គល​នោះ​ ព្រមព្រៀង មូល​មិត្ត ចូល​ទៅ​ជិត អែបនែប កៀកកើយ ផ្តេកផ្តិត ប្រកបដោយ​ការ​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​នេះ​ ទើប​លោក​ហៅថា អ្នកមាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស គប្បី​គប់​រក​ការ​ភ្ញាក់រឭក។
 [៥៤​] អធិប្បាយ​ពាក្យ​ថា​ គប្បី​លះបង់​នូវ​សេចក្តី​ខ្ជិលច្រអូស មាយា ការ​សើច ការ​លេង មេថុនធម្ម ព្រមទាំង​ការ​ស្អិតស្អាង​ ត្រង់​ពាក្យ​ថា សេចក្តី​ខ្ជិលច្រអូស គឺ​សេច​ក្តី​ខ្ជិល​ច្រ​អូល អាការ​នៃ​ការ​ខ្ជិលច្រអូស​ ភាព​នៃ​ការ​ខ្ជិលច្រអូស ភាព​នៃ​ចិត្ត​ខ្ជិលច្រអូស សេចក្តី​ខ្ជិល អាការ​ខ្ជិល ភាព​នៃ​សេចក្តី​ខ្ជិល​ណា​ នេះ លោក​ហៅថា សេចក្តី​ខ្ជិលច្រអូស។ ពាក្យ​ថា មាយា គឺ​ការប្រព្រឹត្តិ​ប្រកបដោយ​ការ​បញ្ឆោត​ លោក​ហៅថា មាយា។ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត តាំង​សេចក្តី​ប្រាថ្នា​ដ៏​លាមក ព្រោះ​ហេតុ​នៃ​ការ​បិទបាំង​ទុច្ចរិត​នោះ​ តែង​ប្រាថ្នា​ថា អ្នកផង​កុំ​ដឹង​អញ ត្រិ​រិះ​ថា អ្នកផង​កុំ​ដឹង​អញ ពោល​នូវ​វាចា​ថា អ្នកផង​កុំ​ស្គាល់​អញ​ ប្រឹងប្រែង​ដោយ​កាយ​ថា អ្នកផង​កុំ​ដឹង​អញ។ មាយា ភាព​នៃ​មាយា ការ​បំភ្លេច ការ​បញ្ឆោត​ ការ​បំភ័ន្ត ការ​រោយរាយ ការនាំចេញ ការ​រក្សា​ពុត ការ​លាក់ពុត ការ​លាក់លៀម ការ​បិទបាំង​ ការ​គ្រប​បិទបាំង អំពើ​ដ៏​ជ្រៅ
ថយ | ទំព័រទី ៧៤ | បន្ទាប់