មកុដ​គេ​ត្រូវ​ចង​ដោយ​នក្ខត្តឫក្ស​នេះ​ ការ​ដណ្តឹង​កូន​គេ ត្រូវ​ធ្វើ​ដោយ​នក្ខត្តឫក្ស​នេះ ការ​នាំ​ពូជ (ដើម្បី​សាបព្រោះ​) ត្រូវ​ធ្វើ​ដោយ​នក្ខ​ក្ត​ឫក្ស​នេះ ការគ្រប់គ្រង​ផ្ទះ ត្រូវ​ធ្វើ​ដោយ​នក្ខត្តឫក្ស​នេះ​ ​ពួក​គ្រូទាយ​នក្ខត្តឫក្ស រមែង​ទាយ​នក្ខត្តឫក្ស យ៉ាងនេះ។ ពាក្យ​ថា ភិក្ខុ​មិន​គប្បី​គប់​នូវ​អំពើធ្មប់​ផង​ សុបិន​ផង លក្ខណៈ​ផង នក្ខត្តឫក្ស​ផង បាន​សេចក្តី​ថា មិន​គប្បី​គប់ មិន​គប្បី​ប្រព្រឹត្ត​ មិន​គប្បី​ប្រព្រឹត្ត​ព្រម មិន​គប្បី​ប្រព្រឹត្ត​សមាទាន ឬមិន​គប្បី​កាន់​យក​ មិន​គប្បី​រៀន មិន​គប្បី​ទ្រទ្រង់ មិន​គប្បី​ចងចាំ មិន​គប្បី​កំណត់ មិន​គប្បី​ប្រកប​នូវ​អំពើធ្មប់​ផង​ សុបិន​ផង លក្ខណៈ​ផង នក្ខត្តឫក្ស​ផង ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​មិន​គប្បី​គប់​នូវ​អំពើធ្មប់​ផង សុបិន​ផង​ លក្ខណៈ​ផង នក្ខត្តឫក្ស​ផង។
 [៥៧​] ពាក្យ​ថា ភិក្ខុ​អ្នក​រាប់អាន (ព្រះរតនត្រ័យ​) មិន​គប្បី​សេព​នូវ​មន្ត​សម្រាប់​ទាយ​សម្រែកសត្វ​ផង ថ្នាំ​សម្រាប់​ធ្វើ​គភ៌​ឲ្យ​តាំងនៅ​ផង​ ការ​រក្សា​រោគ​ផង អធិប្បាយ​ថា សម្រែក​ម្រឹគ លោក​ហៅថា សម្រែកសត្វ។ ពួក​គ្រូទាយ​សម្រែក​ម្រឹគ​ រមែង​ទាយ​សម្រែក​ម្រឹគ រមែង​ដឹង​នូវ​សម្រែក​ស្រែក​របស់​ពួក​សត្វស្លាប ឬ​ពួក​សត្វចតុប្បាទ​ ​ពួក​គ្រូទាយ​សម្រែក​ម្រឹគ រមែង​ទាយ​សម្រែក​ម្រឹគ​យ៉ាងនេះ។ ពួក​គ្រូពេទ្យ​ធ្វើ​គភ៌ រមែង​ញុំាង​គភ៌​ឲ្យ​តាំងនៅ​បាន។ គភ៌​មិន​តាំងនៅ​ដោយហេតុ ២ គឺ
ថយ | ទំព័រទី ៨១ | បន្ទាប់