នៃ​ភិក្ខុ​អ្នក​អាស្រ័យ​លាភៈ​ សក្ការៈ និង​សេចក្ដីសរសើរ មានប្រាថ្នា​ដ៏​លាមក ត្រូវ​សេចក្តី​ប្រាថ្នា​គ្រប​សង្កត់​ ជា​អ្នក​សំឡឹង​អាមិស អ្នក​ធ្ងន់​ក្នុង​លោកធម៌ ឬការ​ពោល​ពាក្យ​ផ្អែមល្ហែម ការ​ពោល​ពាក្យទន់​ ការ​ពោល​ពាក្យ​ប្រកបដោយ​មេត្តា កា​ពោល​ពាក្យ​មិន​អាក្រក់​ណា ចំពោះ​ជន​ទាំងនោះ នេះ​លោក​ហៅថា​ ការ​ពោល​រាក់ទាក់។ មួយទៀត ភិក្ខុ​ពោល​រាក់ទាក់​នឹង​ជន​ដោយហេតុ​ ២ គឺ ភិក្ខុ​ដាក់ខ្លួន​ឲ្យ​ទាប លើក​បុគ្គល​ដទៃ​ឲ្យ​ខ្ពស់ ពោល​រាក់ទាក់​នឹង​ជន​ ឬលើកខ្លួន​ឯង​ឲ្យ​ខ្ពស់ ដាក់​បុគ្គល​ដទៃ​ឲ្យ​ទាប ពោល​រាក់ទាក់​នឹង​ជន។
 ភិក្ខុ​ដាក់ខ្លួន​ឲ្យ​ទាប លើក​បុគ្គល​ដទៃ​ឲ្យ​ខ្ពស់ ពោល​រាក់ទាក់​នឹង​ជន តើ​ដូចម្ដេច។ ភិក្ខុ​ពោល​ថា អ្នក​ទាំងឡាយ​មាន​ឧបការៈ​ច្រើន​ដល់​អាត្មា​ អាត្មា​អាស្រ័យ​នឹង​ពួក​អ្នក ទើបបាន​ចីវរ បិណ្ឌបាត សេនាសនៈ និង​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​ ឯ​ពួក​ជន​ដទៃ​ណា សំគាល់​ដើម្បីឲ្យ​ ឬដើម្បី​ធ្វើ ដល់​អាត្មា ពួក​ជន​នោះ ក៏​អាស្រ័យ​អ្នក​ទាំងឡាយ​ យល់​អ្នក​ទាំងឡាយ មួយទៀត ឈ្មោះ​ដើម​ណា​ដែល​មាតាបិតា​ឲ្យ​ ឈ្មោះ​របស់​អាត្មា​នោះ​បាត់​ទៅ​ហើយ អាត្មា​ដែល​បាន​ឋានៈ​ជា​ជីតុន​អាមាត្យ​ឯណោះ​ ជា​ជីតុន​ឧបាសិកា​ឯណោះ ក៏ដោយ​សារ​អ្នក​ទាំងឡាយ ភិក្ខុ​ដាក់ខ្លួន​ឲ្យ​ទាប​ លើ​កបុគ្គល​ដទៃ​ឲ្យ​ខ្ពស់ ពោល​រាក់ទាក់​នឹង​ជន យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ៩៣ | បន្ទាប់