[១៤៨] អធិប្បាយពាក្យថា អ្នកសួរហេតុជាដែនផ្តើមកើតនៃសេចក្តីទុក្ខនឹងតថាគត ត្រង់ពាក្យថា នៃសេចក្តីទុក្ខ គឺនៃជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ សោកបរិទេវទុក្ខទោមនស្សុបាយាសទុក្ខ ហេតុនោះ (ទ្រង់ត្រាស់ថា) នៃសេចក្តីទុក្ខ។ ពាក្យថា អ្នកសួរហេតុជាដែនផ្តើមកើត (នៃសេចក្តីទុក្ខ) នឹងតថាគត គឺអ្នកសួរឫសគល់នៃទុក្ខនឹងតថាគត សួរហេតុ សួរនិទាន សួរកំណើត សួរការផ្តើមកើត សួរសមុដ្ឋាន សួរអាហារ សួរអារម្មណ៍ សួរបច្ច័យនៃទុក្ខ សួរ សូម អារាធនា ជ្រះថ្លា ចំពោះហេតុជាទីប្រជុំកើត ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកសួរហេតុជាដែនផ្តើមកើតនៃសេចក្តីទុក្ខនឹងតថាគត។ ពាក្យថា មេត្តគូ គឺព្រះមានព្រះភាគ ទ្រង់ហៅព្រាហ្មណ៍នោះតាមឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគនុ៎ះ ជាពាក្យពោលដោយគោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការត្រាស់ដឹង ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគត្រាស់ថា ម្នាលមេត្តគូ។
[១៤៩] អធិប្បាយពាក្យថា តថាគតដឹងយ៉ាងណា នឹងប្រាប់ហេតុជាដែនផ្តើមកើតនោះដល់អ្នកយ៉ាងនោះ ត្រង់ពាក្យថា តថាគតនឹងប្រាប់ហេតុជាដែនផ្តើមកើតនុ៎ះ គឺតថាគតនឹងប្រាប់ឫសគល់នៃទុក្ខនោះ
[១៤៩] អធិប្បាយពាក្យថា តថាគតដឹងយ៉ាងណា នឹងប្រាប់ហេតុជាដែនផ្តើមកើតនោះដល់អ្នកយ៉ាងនោះ ត្រង់ពាក្យថា តថាគតនឹងប្រាប់ហេតុជាដែនផ្តើមកើតនុ៎ះ គឺតថាគតនឹងប្រាប់ឫសគល់នៃទុក្ខនោះ