អាកិញ្ចញ្ញាយតនសមាបត្តិ ជាវិមោក្ខដ៏ប្រសើរផង វិសេសផង ប្រសើរវិសេសផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង ជាងសញ្ញាសមាបត្តិទាំងនោះ។ បុគ្គលចុះចិត្តស៊ប់ក្នុងសញ្ញាវិមោក្ខដ៏ប្រសើរ ជាកំពូលវិសេស ប្រសើរវិសេស ជាប្រធាន ឧត្តម ថ្លៃថ្លា ដោយអធិមុត្តវិមោក្ខ ចុះចិត្តស៊ប់ក្នុងសញ្ញាវិមោក្ខនោះ មានចិត្តឱនចុះក្នុងសញ្ញាវិមោក្ខនោះ មានចិត្តជឿស៊ប់ក្នុងសញ្ញាវិមោក្ខនោះ ត្រាច់ទៅកាន់សញ្ញាវិមោក្ខនោះ ច្រើនដោយសញ្ញាវិមោក្ខនោះ ធ្ងន់ក្នុងសញ្ញាវិមោក្ខនោះ ឱនទៅកាន់សញ្ញាវិមោក្ខនោះ ទោរទៅកាន់សញ្ញាវិមោក្ខនោះ ឈមទៅកាន់សញ្ញាវិមោក្ខនោះ មានសញ្ញាវិមោក្ខនោះជាអធិបតី ហេតុនោះ (លោកសួរថា) ចុះចិត្តស៊ប់ក្នុងសញ្ញាវិមោក្ខដ៏ប្រសើរ។
[២៥២] ពាក្យថា បុគ្គលនោះ ជាអ្នកមិនឃ្លាត គប្បីតាំងនៅក្នុងអាកិញ្ចញ្ញាយតនជ្ឈានបានដែរឬទេ ត្រង់ពាក្យថា គប្បីតាំងនៅបានដែរឬទេ គឺជាពាក្យសួរដោយសង្ស័យ សួរដោយចិត្តបែកជាចំពាមពីរ សួរដោយការយល់ច្រើនយ៉ាងថា យ៉ាងនេះទេឬ ៗ មិនមែនទេ ដូចម្តេចហ្ន៎ ដោយប្រការដូចម្តេចហ្ន៎ ហេតុនោះ (លោកសួរថា) គប្បីតាំងនៅបានដែរឬទេ។ ពាក្យថា ក្នុងនោះ គឺក្នុងអាកិញ្ចញ្ញាយតនៈ។ ពាក្យថា ជាអ្នកមិនឃ្លាត គឺជាអ្នកមិនបែកចេញ មិនកម្រើក មិនប្រាស មិនវិនាស មិនសាបសូន្យ។