បុគ្គលនោះគាស់រំលើង គាស់រំលើងឡើង រើ រើឡើង បោចរោច បោចរោចឡើង លះបង់ ក្របែល រម្ងាប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) សូម្បីគន្លងនៃវាទៈទាំងពួង បុគ្គលនោះ គាស់រំលើងអស់ហើយដែរ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
លុះចប់គាថាហើយ។បេ។ (ឧបសីវមាណព ប្រកាសខ្លួន) ថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជាព្រះសាស្តារបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវ័ក។
(ព្រះមានព្រះភាគត្រាស់ថា ម្នាលឧបសីវៈ) បុគ្គលដែលរលត់ហើយ ប្រមាណពុំមានទេ បុគ្គលទាំងឡាយ ពោលចំពោះបុគ្គលនោះដោយកិលេសណា កិលេសនុ៎ះ របស់បុគ្គលនោះ មិនមានឡើយ កាលបើធម៌ទាំងពួង បុគ្គលនោះ គាស់រំលើងហើយ សូម្បីគន្លងនៃវាទៈទាំងពួង ក៏បុគ្គលនោះ គាស់រំលើងហើយដែរ។
លុះចប់គាថាហើយ។បេ។ (ឧបសីវមាណព ប្រកាសខ្លួន) ថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជាព្រះសាស្តារបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវ័ក។
ចប់ ឧបសីវមាណវកប្បញ្ហានិទ្ទេស ទី៦។