ពាក្យថា ដូច្នេះ របស់បទថា ជតុកណ្ណីមានអាយុ ទូលសួរដូច្នេះ គឺជាពាក្យតបទ។បេ។ ពាក្យថា ដូច្នេះ នុ៎ះ ជាលំដាប់បទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់ ពាក្យថា មានអាយុនុ៎ះ ជាពាក្យពោលដោយគោរពកោតក្រែង។ ពាក្យថា ជតុកណ្ណី គឺជាគោត្រ។បេ។ ជាពាក្យហៅព្រាហ្មណ៍នោះ ហេតុនោះ (មានពាក្យថា) ជតុកណ្ណីមានអាយុ ទូលសួរដូច្នេះ។
[៣៨៦] អធិប្បាយពាក្យថា ទើបមកដើម្បីទូលសួរព្រះអង្គ ទ្រង់ឆ្លងឱឃៈ ទ្រង់មិនមានសេចក្តីប្រាថ្នា ត្រង់ពាក្យថា ទ្រង់ឆ្លងឱឃៈ គឺទ្រង់កន្លងឱឃៈ ឈានកន្លង រំលងផុត ប្រព្រឹត្តកន្លងឱឃៈ ហេតុនោះ (លោកពោលថា) ទ្រង់ឆ្លងឱឃៈ។ ពាក្យថា ដើម្បីទូលសួរ គឺដើម្បីសាកសួរ ដើម្បីដណ្តឹង ដើម្បីសូម ដើម្បីអារាធនា ដើម្បីឲ្យជ្រះថ្លា។ ពាក្យថា ទើបមក ... ទ្រង់មិនមានសេចក្តីប្រាថ្នា គឺយើងខ្ញុំមកហើយ ជាអ្នកមកហើយ ចូលមកហើយ សំដៅមកហើយ គឺជាអ្នកមកជួបនឹងព្រះអង្គ ដើម្បីទូលសួរព្រះអង្គ ទ្រង់មិនមានប្រាថ្នា ទ្រង់ចេញចាកកាម ទ្រង់ចោលកាម ទ្រង់ខ្ជាក់កាម ទ្រង់លែងកាម ទ្រង់លះកាម ទ្រង់រលាស់កាម ទ្រង់ប្រាសចាករាគៈ ទ្រង់ចោលរាគៈ ទ្រង់ខ្ជាក់រាគៈ ទ្រង់លែងរាគៈ ទ្រង់លះរាគៈ ទ្រង់រលាស់ចោលរាគៈ ហេតុនោះ (លោកទូលសួរថា) ខ្ញុំព្រះអង្គទើបមកដើម្បីទូលសួរព្រះអង្គ ទ្រង់ឆ្លងឱឃៈ ទ្រង់មិនមានសេចក្តីប្រាថ្នា។