ដឹង ដឹងច្បាស់ យល់ច្បាស់ ដឹងវិសេស យល់ធ្លុះធ្លាយ ត្រាស់ដឹងថា ធម្មជាតណានីមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា។ ពាក្យថា មិនគប្បីប្រកាន់ គឺមិនត្រូវកួចកាន់ មិនត្រូវកាន់យក មិនត្រូវស្ទាបអង្អែល មិនត្រូវជាប់ចំពាក់ចំពោះរូប មិនត្រូវប្រកាន់ មិនត្រូវកួចកាន់ មិនត្រូវកាន់យក មិនត្រូវស្ទាបអង្អែល មិនត្រូវចំពាក់ចំពោះវេទនា សញ្ញា ពួកសង្ខារ វិញ្ញាណ គតិ ឧបបត្តិ បដិសន្ធិ ភព សង្សារ វដ្តៈ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុដូច្នោះ ដឹងច្បាស់ មិនគប្បីប្រកាន់។
[៤២៦] ពាក្យថា ភិក្ខុនឹករលឹកឃើញនូវខន្ធបញ្ចកៈនីមួយក្នុងលោកទាំងពួង ត្រង់ពាក្យថា ភិក្ខុ គឺភិក្ខុជាកល្យាណបុថុជ្ជន ឬភិក្ខុជាសេក្ខៈ ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុ។ ពាក្យថា នឹករលឹកឃើញ គឺនឹករលឹកដោយហេតុ ៤ គឺកំពុងចំរើនកាយេកាយានុបស្សនាសតិប្បដ្ឋាន ឈ្មោះថានឹករលឹកឃើញ។បេ។ ភិក្ខុនោះលោកហៅថា អ្នករលឹកឃើញ ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុនឹករលឹកឃើញ។ ពាក្យថា ខន្ធបញ្ចកៈនីមួយ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណណានីមួយ។ ពាក្យថា ក្នុងលោកទាំងពួង គឺក្នុងអបាយលោកទាំងមូល ក្នុងទេវលោកទាំងមូល ក្នុងមនុស្សលោកទាំងមូល ក្នុងខន្ធលោកទាំងមូល ក្នុងអាយតនលោកទាំងមូល ក្នុងធាតុលោកទាំងមូល ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុនឹករលឹកឃើញខន្ធបញ្ចកៈនីមួយ ក្នុងលោកទាំងពួង។