មានផ្លូវយ័ញ្ញនោះ ជាអធិបតី ជនទាំងនោះឈ្មោះថា មិនធ្វេសក្នុងផ្លូវយញ្ញៈ សូម្បីពួកជនណា ឲ្យបូជា លះបង់នូវយ័ញ្ញ គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់អាស្រ័យ គ្រឿងប្រទីប ជាអ្នកធ្វើដោយគោរព។បេ។ មានផ្លូវយ័ញ្ញនោះ ជាអធិបតី ជនទាំងនោះ ឈ្មោះថា មិនធ្វេសក្នុងផ្លូវយ័ញ្ញ ហេតុនោះ (លោកសួរថា) បពិត្រព្រះមានព្រះភាគ មនុស្សទាំងនោះ មិនធ្វេសក្នុងផ្លូវយ័ញ្ញ (ឆ្លងជាតិ និងជរាបាន) ដែរឬ។
[១២៧] ពាក្យថា បពិត្រព្រះអង្គនិរទុក្ខ មនុស្សទាំងនោះឆ្លងជាតិ និងជរាបាន (ដែរឬ) គឺឆ្លង ឆ្លងឡើង ឆ្លងទួទៅ កន្លងព្រម ប្រព្រឹត្តកន្លង នូវជាតិ ជរា និងមរណៈបាន (ដែរឬ)។ ពាក្យថា បពិត្រព្រះអង្គនិរទុក្ខ នេះគឺពាក្យជាទីស្រឡាញ់ ជាពាក្យគោរព ពាក្យថា បពិត្រព្រះអង្គនិរទុក្ខ នេះជាពាក្យហៅដោយគោរពកោតក្រែង ហេតុនោះ (លោកសួរថា) បពិត្រព្រះអង្គនិរទុក្ខ មនុស្សទាំងនោះ ឆ្លងជាតិ និងជរាបាន (ដែរឬ)។