សុត្តន្ត​បិដក​
ខុទ្ទកនិកាយ ចូឡ​និ​ទេ្ទស​
បឋម​ភាគ​
សូម​នមស្ការ ចំពោះ​ព្រះអរហន្ត សម្មាសម្ពុទ្ធ​ព្រះអង្គ​នោះ។
បា​វាយន​វគ្គ​
វត្ថុ​គាថា​
 [១] ពាវ​រី​ព្រាហ្មណ៍ អ្នក​ដល់ត្រើយ​នៃ​មន្ត​ បា្រ​ថ្នា​សេចក្តី​មិន​មាន​កង្វល់ ចេញ​ចាក​បុរី​ជាទី​រីក​រាយ​នៃ​ពួក​អ្នក​ដែន​កោសល​ ទៅកាន់​ទក្ខិណាបថ​ជនបទ​។
 [២] គាត់​អាស្រ័យ​នៅ​ទៀប​ច្រាំង​ស្ទឹង​គោ​ធាវ​រី ក្នុង​ទី​ព្រំដែន​អស្ស​កៈ​ និង​មុ​ឡកៈ (ចិញ្ចឹម​ជីវិត​) ដោយ​កា​រសែ្វ​ងរ​កមើម និង​ផលាផល។
 [៣] សុ្រ​កអាស្រ័យ​ជិត​ស្ទឹង​គោ​ធាវ​រី​នោះ ជា​ស្រុកសម្បូរ​ ព្រាហ្មណ៍​ក៏បាន​បរិច្ចា​គមហា​យ័ញ្ញ ដោយ​សួយ​ដែល​កើតអំពី​ស្រុក​នោះ។
 [៤] លុះ​ពាវ​រី​ព្រាហ្មណ៍​បរិច្ចា​គមហា​យ័ញ្ញ​រួចហើយ​ ក៏​ចូល​មកកាន់​អាស្រម​វិញ កាល​គាត់​ត្រឡប់​ចូល​មក​ហើយ ព្រាហ្មណ៍​ដទៃ​បាន​មកដល់​ដែរ។
ទំព័រទី ១ | បន្ទាប់