ធោ​តកមាណវ​កប្ប​ញ្ហា​និទ្ទេស ទី៥​


[១៩៩​] ធោ​តកៈ​មាន​អាយុ (ទូល​សួរ​ដូច្នេះ​ថា​) បពិត្រ​ព្រះមានព្រះភាគ ខ្ញុំ​ព្រះអង្គ​សូម​ទូល​សួរ​ព្រះអង្គ សូម​ព្រះអង្គ​សំដែង​សេចក្តី​នោះ​ ដល់​ខ្ញុំ​ព្រះអង្គ បពិត្រ​ព្រះមហេសី ខ្ញុំ​ព្រះអង្គ​ប្រាថ្នា (ស្តាប់​) ព្រះពុទ្ធដីកា​របស់​ព្រះអង្គ​ (ព្រោះថា​) បុគ្គល​ស្តាប់​ទេសនា​របស់​ព្រះអង្គ​ហើយ នឹង​សិក្សា​នូវ​ការ​រំលត់​ (កិលេស​) របស់​ខ្លួន​បាន។

[២០០​] អធិប្បាយ​ពាក្យ​ថា បពិត្រ​ព្រះមានព្រះភាគ​ ខ្ញុំ​ព្រះអង្គ​សូម​ទូល​សួរ​ព្រះអង្គ សូម​ព្រះអង្គ​សំដែង​សេចក្តី​នោះ ដល់​ខ្ញុំ​ព្រះអង្គ​ ត្រង់​ពាក្យ​ថា សូម​សួរ បាន​ដល់ បុច្ឆា ៣ គឺ​អទិដ្ឋ​ជោ​តនា​បុច្ឆា ១ ទិដ្ឋ​សំសន្ទនា​បុច្ឆា ១ វិ​មតិ​ច្ឆេ​ទនា​បុច្ឆា​ ១។បេ។ នេះ បុច្ឆា​ ៣។បេ។ និព្វាន​បុច្ឆា។ ពាក្យ​ថា ខ្ញុំ​ព្រះអង្គ​សូម​ទូល​សួរ​ព្រះអង្គ​ គឺ​ខ្ញុំ​ព្រះអង្គ​ សូម​សួរ​ចំពោះ​ព្រះអង្គ សូម​អង្វរ​ព្រះអង្គ សូម​អារាធនា​ព្រះអង្គ​ សូម​ជ្រះថ្លា​នឹង​ព្រះអង្គ សូម​ព្រះអង្គ​សំដែង​ដល់​ខ្ញុំ​ព្រះអង្គ ហេតុ​នោះ (លោក​ពោល​ថា​) ខ្ញុំ​ព្រះអង្គ​សូម​ទូល​សួរ​ព្រះអង្គ។ ពាក្យ​ថា​ ព្រះមានព្រះភាគ​នេះ ជា​ពាក្យ​ពោល​ដោយ​គោរព។បេ។ ការ​បញ្ញតិ្ត​ថា ព្រះមានព្រះភាគ នេះ (កើត​) ព្រោះ​ការ​ធ្វើឲ្យ​ជាក់ច្បាស់។
ថយ | ទំព័រទី ១៧៥ | បន្ទាប់