[២០២​] ពាក្យ​ថា បុគ្គល​ស្តាប់​ទេសនា​របស់​ព្រះអង្គ​ហើយ​ គឺ​បុគ្គល​ស្តាប់ ឮ រៀន​ទ្រទ្រង់​ កំណត់ទុក​ហើយ នូវ​ព្រះពុទ្ធដីកា គន្លង​ព្រះពុទ្ធដីកា​ ទេសនា អនុសន្ធិ របស់​ព្រះអង្គ ហេតុ​នោះ (លោក​ពោល​ថា​) បុគ្គល​ស្តាប់​ទេសនា​របស់​ព្រះអង្គ​ហើយ។
 [២០៣​] អធិប្បាយ​ពាក្យ​ថា សិក្សា នូវ​ការ​រំលត់ (កិលេស​) របស់​ខ្លួន​បាន ត្រង់​ពាក្យ​ថា សិក្សា បាន​ដល់​សិក្ខា ៣ គឺ​អធិសីល​សិក្ខា ១ អធិចិត្ត​សិក្ខា​ ១ អធិប្បញ្ញា​សិក្ខា ១។បេ។ នេះ អធិប្បញ្ញា​សិក្ខា។ ពាក្យ​ថា នូវ​ការ​រំលត់ (កិលេស​) របស់​ខ្លួន​បាន គឺ​នឹង​សិក្សា​អធិសីល​ផង នឹង​សិក្សា​អធិចិត្ត​ផង នឹង​សិក្សា​អធិប្បញ្ញា​ផង​ ដើម្បី​ការ​រំលត់​រាគៈ រំលត់​ទោសៈ រំលត់​មោហៈ រំលត់​កោ​ធៈ រំលត់​ឧបនាហៈ។បេ។ ដើម្បី​សេចក្តី​ស្ងប់​ រម្ងាប់ ចូល​ទៅ​ជិត​ស្ងប់ រំលត់ លះបង់ លះបង់​ផ្តាច់ នូវ​អភិសង្ខារ ជាអកុសល​ទាំងពួង គឺ​នឹង​ពិចារណា​សិក្សា នូវ​សិក្ខា​ទាំង ៣ នេះ នឹង​ដឹង​សិក្សា​ នឹង​ឃើញ​សិក្សា នឹង​ពិចារណា​សិក្សា នឹង​តាំងចិត្ត​សិក្សា នឹង​ចុះចិត្តស៊ប់​ដោយ​សទ្ធា​សិក្សា​ នឹង​ផ្គង​ព្យាយាម​សិក្សា នឹង​ប្រុង​សតិ​សិក្សា នឹង​តំ​កល់​ចិត្ត​ឲ្យ​ស្រួល​សិក្សា នឹង​ដឹង​ដោយ​ប្រាជ្ញា​សិក្សា​
ថយ | ទំព័រទី ១៧៧ | បន្ទាប់