ពាក្យ​ថា លោក​មិន​ភ្លឺស្វាង ព្រោះ​សេ​ចកី្ត​បា្រ​ថ្នា​ផ្សេង​ៗ (និង​សេ​ចកី្ត​ប្រហែស​) បាន​សេ​ចកី្ត​ថា លោក​មិន​ភ្លឺស្វាង មិន​មាន​រស្មី​ មិន​មាន​ពន្លឺ មិន​រុងរឿង មិន​យល់​ច្បាស់ មិន​បា្រ​កដ ព្រោះ​សេ​ចកី្ត​កំណាញ់​នេះ ព្រោះ​សេ​ចកី្ត​ប្រហែស​នេះ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) លោក​មិន​ភ្លឺស្វាង ព្រោះ​សេ​ចកី្ត​បា្រ​ថ្នា​ផ្សេង​ៗ (និង​សេ​ចកី្ត​ប្រហែស​)។
 [៦៣​] ពាក្យ​ថា តថាគត ពោល​នូវ​សេ​ចកី្ត​បា្រ​ថ្នា​ថា​ជា​គ្រឿង​លាប​ អធិប្បាយ​ថា តណា្ហ លោក​ហៅថា សេ​ចកី្ត​ប្រាថ្នា បាន​ដល់​តម្រេក តម្រេក​ខ្លាំង សេច​ក្តី​តេ្រ​កអរ​ សេចក្តី​ត្រេកអរ​ខ្លាំង សេចក្តី​ត្រេកត្រអាល​ សេចក្តី​ត្រេកត្រអាល​ខ្លាំង គឺ​តម្រេក ចិត្ត​ត្រេក​ខ្លាំង សេចក្តី​ប្រាថ្នា សេ​ក្តី​ជ្រប់​ចុះ​ កិរិយា​លង់​ចុះ ចំណង់ ចំណង់​ខ្លាំង ការ​ជាប់ភក់ ញាប់ញ័រ ការ​លាក់ពុត ធម្ម​ជា​តញុំាង​សត្វ​ឲ្យ​កើត​ គ្រឿង​ញុំាង​ទុក្ខ​ឲ្យ​កើត គ្រឿង​ចាក់ស្រេះ​បណ្តាញ គ្រឿង​ហូរ​ទៅ ធម្មជាត​ដូច​ពិស ខែ្ស​តណ្ហា​ គ្រឿង​ផ្សព្វផ្សាយ គ្រឿង​ញុំាង​អាយុ​ឲ្យ​វិនាស សំឡាញ់ ប្រណិធាន គ្រឿង​នាំ​សត្វ​ទៅកាន់​ភព​ ព្រៃធំ​ ព្រៃតូច សន្ថវៈ ស្នេហា អាល័យ សេចក្តី​ជាប់​ចំពាក់ បំណង សេ​ចកី្ត​ប៉ុនប៉ង​ ភាព​នៃ​សេចក្តី​ប៉ុនប៉ង បំណង​រូប បំណង​សម្លេង បំណង​ក្លិន បំណង​រស បំណង​ផ្សព្វ បំណង​លាភ​ បំណង​ទ្រព្យ បំណង​បុត្រ បំណង​ជីវិត ការ​ជាប់ចិត្ត ការ​ជាប់ចិត្ត​ខ្លាំង ការ​ជាប់​ចិ​ត្ត​ក្រៃ​ងលែង​ អាការ​ជាប់ចិត្ត ភាព​នៃ​ការ​ជាប់ចិត្ត
ថយ | ទំព័រទី ១៨ | បន្ទាប់