[៦៤​] អធិប្បាយ​ពាក្យ​ថា ទុក្ខ​ជា​ភ័យ​ធំ​របស់​លោក​នោះ​ ត្រង់​ពាក្យ​ថា ទុក្ខ គឺ​ទុក្ខ​ព្រោះ​កំណើត ទុក្ខ​ព្រោះ​សេចក្តី​ចាស់​ ទុក្ខ​ព្រោះ​ជម្ងឺ ទុក្ខ​ព្រោះ​សេចក្តី​ស្លាប់ ទុក្ខ​ព្រោះ​សេចក្តី​សោក សេចក្តី​ខ្សឹកខ្សួល​ សេចក្តី​លំបាក​កាយ សេចក្តី​តូចចិត្ត សេចក្តី​ក្រៀមក្រំ ទុក្ខ​ក្នុង​កំណើត​នរក ទុក្ខ​ក្នុង​កំណើត​តិរច្ឆាន​ ទុក្ខ​ក្នុង​កំណើត​បិ​ត្តិ​វិស័យ ទុក្ខ​ក្នុង​កំណើត​មនុស្ស ទុក្ខ​មានការ​ចុះ​កាន់​គភ៌​ជា​មូល​ ទុក្ខ​មានការ​ឋិតនៅ​ក្នុង​គភ៌​ជា​មូល ទុក្ខ​មាន​កិរិយា​ចេញ​ចាក​គភ៌​ជា​មូល ទុក្ខ​ជា​ចំណង​របស់​សត្វ​(១) ដែល​កើត​ហើយ ទុក្ខ​ទាក់ទង​ដោយ​បុគ្គល​ដទៃ​នៃ​សត្វ​ដែល​កើត​ហើយ ទុក្ខ​កើត​ព្រោះ​ព្យាយាម​របស់​ខ្លួន​ ទុក្ខ​កើត​ព្រោះ​ព្យាយាម​របស់​បុគ្គល​ដទៃ ទុក្ខ គឺ​ទុក្ខវេទនា (ប្រព្រឹត្តទៅ​ក្នុង​កាយ និង​ចិត្ត​) ទុក្ខ​ព្រោះ​សង្ខារ​ ទុក្ខ​ព្រោះ​ការ​ផ្លាស់​ប្តូរ​ រោ​គភែ្ន​ក រោគ​ត្រចៀក​ រោគ​ច្រមុះ​ រោគ​អណ្តាត​ រោគ​កាយ​ រោគ​ក្បាល​ រោគ​ស្លឹកត្រចៀក​ រោគ​មាត់​ រោគ​ធ្មេញ​ ក្អក​ ហឺត​ ឫសដូងច្រមុះ​ ក្តៅក្រហាយ​ ស្គាំងស្គម​ រោគ​ផ្ទៃ​ វិលមុខ​ ធ្លាក់ឈាម​ ចុកសៀត​ ចុះរាក​ ឃ្លង់​ ពក​ ស្រែង​ រីងរៃ​ ឆ្កួតជ្រូក​ ដំណួច​ពិស​ រមាស់​ កម​ រោគ​ក្នុង​ទី​ខ្វារ​ដោយ​ក្រចក​ កម​រលាយ​ ប្រមាត់​ក្រហម​ ទឹកនោមផ្អែម​ ឫសដូង​ដុះ​ រលកកែវ​ ឫសដូងបាត​
(១) បាន​ដល់​សេចក្តី​ទុក្ខ​ដោយ​ការថែទាំ​ គឺ​ងូតទឹក លាបប្រេង ទំពាស៊ី ហុត ផឹក ជាដើម។ អដ្ឋកថា។
ថយ | ទំព័រទី ២០ | បន្ទាប់